នារសៀលថ្ងៃទី២3 ខែមេសា ឆ្នាំ២០២៣ សមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តកំពង់ចាម និងត្បូងឃ្មុំ បានរៀបចំកម្មវិធី «សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាភិបាល អាណតិ្ត ២០២៤ – ២០២៦»
នៅឯមន្ទីរពាណិជ្ជកម្ម ខេត្តកំពង់ចាម ដោយមានការចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា
ឧកញ៉ា លឹម សុខជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ឧកញ៉ា ហួត ឈឿន ប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ចាម និងមណ្ឌលគីរី លោក ថង វណ្ដុង ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តកំពង់ចាម និងត្បូងឃ្មុំ សមាជិកក្រុមប្រឹក្សាភិបាល និងសមាជិក សមាជិការបស់សមគមសាខាខេត្តកំពង់ចាម ត្បូងឃ្មុំ។