«សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាភិបាល អាណតិ្ត ២០២៤ – ២០២៦»

April 23, 2023
នារសៀលថ្ងៃទី២3 ខែមេសា ឆ្នាំ២០២៣ សមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តកំពង់ចាម និងត្បូងឃ្មុំ បានរៀបចំកម្មវិធី «សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាភិបាល អាណតិ្ត ២០២៤ – ២០២៦» នៅឯមន្ទីរពាណិជ្ជកម្ម ខេត្តកំពង់ចាម ដោយមានការចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា ឧកញ៉ា លឹម សុខជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ឧកញ៉ា ហួត ឈឿន ប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ចាម និងមណ្ឌលគីរី លោក ថង វណ្ដុង ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តកំពង់ចាម និងត្បូងឃ្មុំ សមាជិកក្រុមប្រឹក្សាភិបាល និងសមាជិក សមាជិការបស់សមគមសាខាខេត្តកំពង់ចាម ត្បូងឃ្មុំ។
កម្មវិធីនេះបានប្រព្រឹត្តទៅជោគជ័យប្រកបដោយផ្លែផ្កា តាមរយៈការសង្កេតមើលទៅលើការធ្វើបទបង្ហាញអំពីសកម្មភាពរបស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា ការប្រកាសចំណាយចំណូលប្រចាំឆ្នាំ និងលទ្ធផលដែលសម្រេចបានក្នុងឆ្នាំ២០២២ ផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៣ កាប្រព្រឹត្តទៅនៃដំណើរការបោះឆ្នោតជ្រើសតាំងប្រធានសមាគម និងសមាជិកក្រុមប្រឹក្សាភិបាលក្នុងអាណត្តិថ្មី ក្នុងនោះរួមមានការបង្ហាញពីឆន្ទៈរបស់អ្នកឈរឈ្មោះបោះឆ្នោត ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលបោះឆ្នោតជាដើម។
ជាលទ្ធផល លោក ប៊ុត គីណែត ត្រូវបានទទួលទំនុកចិត្តបោះឆ្នោតគាំទ្រ ដោយសមាជិក សមាជិកា ជ្រើសតាំងជា ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តកំពង់ចាម និងត្បូងឃ្មុំ ដឹកនាំក្នុងអាណត្តិថ្មី ឆ្នាំ២០២៤ ដល់ ឆ្នាំ២០២៦។
បន្ថែមលើនេះ ឧកញ៉ាប្រធាន ក៏បានឡើងចែកលិខិតអបអរសាទរទៅកាន់ប្រធានសមាគមក្នុងអាណត្តិថ្មី ព្រមទាំងអបអរសាទរដល់ក្រុមប្រឹក្សាភិបាលដែលបានជាប់ឆ្នោតក្នុងអាណត្តិថ្មីដូចគ្នា។ លើសពីនេះ ឧកញ៉ាប្រធាន បានប្រគល់លិខិតថ្លែងអំណរគុណជូនដល់អតីតប្រធានសមាគម សាខាខេត្តកំពង់ចាម និងត្បូងឃ្មុំ និងអតីតក្រុមប្រឹក្សាភិបាលទាំងអស់ដែលបានខិតខំប្រឹងប្រែងដឹកនាំសមាគមកន្លងមកប្រកបវឌ្ឍនភាព និងរីកចម្រើនគួរកត់សម្គាល់។
————————————
សម្រាប់ព័ត៌មានបន្ថែម៖
តេឡេក្រាម: https://t.me/YEACambodia
ទំនាក់ទំនង: (+855) 16 999 762/ 70 263 864
អ៊ីម៉ែល: secretariat@yeacambodia.org
ហ្វេសប៊ុក: www.facebook.com/YEACambodia
គេហទំព័រ: www.yeacambodia.org
ទីតាំង: https://bit.ly/3AxdWJ7