ភ្នំពេញ៖ នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ លោក ស៊ាង សុបញ្ញា ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) និងជាប្រធានក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ាន (AYEC) ២០២២ បានអញ្ជើញចូលរួមជាវាគ្មិនក្នុងកម្មវិធី សន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២២ ក្រោមប្រធានបទ «ការស្ដារកម្ពុជាឡើងវិញពីវបត្តិកូវីដ១៩៖ ការអភិវឌ្ឍប្រកបដោយនិរន្តរភាពបន្ទាប់ពីជំងឺកូវីដ១៩» ដែលប្រព្រឹត្តទៅនៅសណ្ឋាគារសុខភ្នំពេញ។
សន្និសីទប្រចាំឆ្នាំនេះបានផ្ដោតទៅលើការពិភាក្សា លើសំណួរដូបីខាងក្រោម:
• តើពិភពលោក និងតំបន់នេះត្រូវបានផ្លាស់ប្តូរជាទូទៅអ្វីខ្លះដោយសារជំងឺកូវីដ១៩ និងកត្តាផ្សេងទៀតនិងក្នុងបរិបទក្រោយការរាតត្បាតនៃជំងឺរាតត្បាត? តើមានផលប៉ះពាល់អ្វីខ្លះដល់ការអភិវឌ្ឍ?
• តើកម្ពុជាអាចបន្តជោគជ័យបានដោយរបៀបណាជាមួយនិងទស្សនវិស័យអន្តរជាតិនេះ និងបញ្ហាប្រឈមក្នុងស្រុកផ្សេងទៀត? តើយុទ្ធសាស្ត្រអភិវឌ្ឍរបស់កម្ពុជាត្រួវបានផ្លាស់ប្តូរយ៉ាងដូចម្តេច?
• តើប្រទេសកម្ពុជាអាចស្ដារឡើងវិញនូវគំរូនៃការអភិវឌ្ឍរបស់ខ្លួនដោយរបៀបណា ដើម្បីសម្រេចនូវការអភិវឌ្ឍប្រកបដោយគុណភាព និងលឿនជាងមុន? តើសកម្មភាពភ្លាមៗនិងសកម្មភាពដែលមានរយះពេលវែងមានអ្វីខ្លះដែលត្រូវការ?
————————————
Contact: (+855) 16 999 762/ 70 263 864
Email: secretariat@yeacambodia.org