លោក ស៊ាង សុបញ្ញា ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) និងជាប្រធានក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ាន (AYEC) ២០២២ បានអញ្ជើញចូលរួមជាវាគ្មិនក្នុងកម្មវិធី សន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២២ ក្រោមប្រធានបទ «ការស្ដារកម្ពុជាឡើងវិញពីវបត្តិកូវីដ១៩៖ ការអភិវឌ្ឍប្រកបដោយនិរន្តរភាពបន្ទាប់ពីជំងឺកូវីដ១៩»។

October 6, 2022
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ លោក ស៊ាង សុបញ្ញា ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) និងជាប្រធានក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ាន (AYEC) ២០២២ បានអញ្ជើញចូលរួមជាវាគ្មិនក្នុងកម្មវិធី សន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២២ ក្រោមប្រធានបទ «ការស្ដារកម្ពុជាឡើងវិញពីវបត្តិកូវីដ១៩៖ ការអភិវឌ្ឍប្រកបដោយនិរន្តរភាពបន្ទាប់ពីជំងឺកូវីដ១៩» ដែលប្រព្រឹត្តទៅនៅសណ្ឋាគារសុខភ្នំពេញ។
សន្និសីទចក្ខុវិស័យប្រទេសកម្ពុជានេះ ត្រូវបានផ្ដួចផ្ដើមបង្កើតឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថាន CDRI ក្រុមហ៊ុន ជី ហ្គៀ គ្រុប (G Gear Group) ក្រុមហ៊ុន ជីប ម៉ុង គ្រុប (Chip Mong Group) និងក្រសួងការបរទេស និងពាណិជ្ជកម្មនៃប្រទេសអូស្ត្រាលី (DFAT)។
សន្និសីទប្រចាំឆ្នាំនេះបានផ្ដោតទៅលើការពិភាក្សា លើសំណួរដូបីខាងក្រោម:
• តើពិភពលោក និងតំបន់នេះត្រូវបានផ្លាស់ប្តូរជាទូទៅអ្វីខ្លះដោយសារជំងឺកូវីដ១៩ និងកត្តាផ្សេងទៀតនិងក្នុងបរិបទក្រោយការរាតត្បាតនៃជំងឺរាតត្បាត? តើមានផលប៉ះពាល់អ្វីខ្លះដល់ការអភិវឌ្ឍ?
• តើកម្ពុជាអាចបន្តជោគជ័យបានដោយរបៀបណាជាមួយនិងទស្សនវិស័យអន្តរជាតិនេះ និងបញ្ហាប្រឈមក្នុងស្រុកផ្សេងទៀត? តើយុទ្ធសាស្ត្រអភិវឌ្ឍរបស់កម្ពុជាត្រួវបានផ្លាស់ប្តូរយ៉ាងដូចម្តេច?
• តើប្រទេសកម្ពុជាអាចស្ដារឡើងវិញនូវគំរូនៃការអភិវឌ្ឍរបស់ខ្លួនដោយរបៀបណា ដើម្បីសម្រេចនូវការអភិវឌ្ឍប្រកបដោយគុណភាព និងលឿនជាងមុន? តើសកម្មភាពភ្លាមៗនិងសកម្មភាពដែលមានរយះពេលវែងមានអ្វីខ្លះដែលត្រូវការ?
————————————
Contact: (+855) 16 999 762/ 70 263 864
Email: secretariat@yeacambodia.org