កម្មវិធីមហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី៩ ឆ្នាំ២០២៤

October 8, 2024

[English below]

ទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវ នាថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២៤ ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) និងជាប្រធានក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ាន (AYEC) ប្រចាំកម្ពុជា បានដឹកនាំប្រតិភូចំនួន ២០ រូប ចូលរួមកម្មវិធីមហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី៩ ឆ្នាំ២០២៤ (AYEC)។

AYEC គឺត្រូវបានទទួលថាជាសំឡេងផ្លូវការរបស់សហគ្រិនវ័យក្មេង ក្នុងដំណើរការបង្កើតគោលនយោបាយអាស៊ាន។ AYEC ត្រូវបានស្នើឡើងដោយជោគជ័យដោយក្រុមប្រឹក្សាប្រឹក្សាធុរកច្ចអាស៊ាន (ASEAN-BAC) ទៅកាន់មេដឹកនាំអាស៊ានក្នុងឆ្នាំ២០១៥ ហើយក្រោយមកនៅឆ្នាំនោះដែរ បានបើកដំណើរការនៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ី។ AYEC មានបណ្តាញរបស់រដ្ឋាភិបាលដែលគាំទ្រសមាគមសហគ្រិនវ័យក្មេងមកពីរដ្ឋសមាជិកអាស៊ានទាំង ១០។ កម្មវិធីនេះជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ហើយក្នុងឆ្នាំ២០២៥ AYEC លើកទី ១០ នឹងត្រូវប្រារព្ធធ្វើនៅប្រទេសម៉ាឡេស៊ី។

នៅក្នុងកម្មវិធីនេះបានរៀបចំឱ្យមានសុន្ទរកថាសំខាន់ៗជាច្រើនពីអ្នកជំនាញ មកពីបណ្ដាប្រទេសសមាជិកអាស៊ាន រួមទាំងការពិភាក្សាតុមូលទៅលើប្រធានបទល្អៗ ដោយផ្ដោតលើបញ្ហាប្រឈម ដំណោះស្រាយ និងឱកាសវិនិយោគ ឌីជីថល និងសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់។ បន្ថែមលើនេះ កម្មវិធីនេះក៏បានបង្ហាញពីឯកសារក្រដាសស (White Paper) ស្តីពីការកសាងប្រព័ន្ធអេកូឡូស៊ីអាស៊ាន ដើម្បីពង្រឹងភាពជាសហគ្រិនរបស់យុវជន រួមទាំងការពិភាក្សាអំពីនិន្នាការអាជីវកម្មសម្រាប់សហគ្រិនវ័យក្មេងក្នុងយុគសម័យឌីជីថល។

ជាងនេះទៅទៀត សមាគមសហគ្រិនវ័យក្មេងកម្ពុជា តំណាងដោយលោក ឡាយ គីមសួរ អនុប្រធានសមាគម បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ទ្វេភាគី ជាមួយសមាគមសហគ្រិនវ័យក្មេងឡាវ (YEAL) ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអាជីវកម្មរវាងប្រទេសទាំងពីរ។ ក្នុងព្រឹត្តិការណ៍នេះ ប្រតិភូសមាគមក៏បានពង្រឹងទំនាក់ទំនងយ៉ាងសកម្មជាមួយសហគ្រិនវ័យក្មេងអាស៊ាន។ កម្មវិធីនេះបានបញ្ចប់ដោយប្រទេសឡាវ ប្រគល់ភាពជាម្ចាស់ផ្ទះទៅកាន់ម៉ាឡេស៊ី ដើម្បីរៀបចំ AYEC លើកទី ១០ ក្នុងឆ្នាំ ២០២៥ ខាងមុខនេះ។

——————————

Vientiane Capital, Laos PDR, 3rd October 2024 – Oknha Pech Bolen, President of the Young Entrepreneurs Association of Cambodia (YEAC) and head of the ASEAN Young Entrepreneurs Council (AYEC) Cambodia, led 20 delegates from Cambodia to participate in the 9th ASEAN Young Entrepreneurs (AYE) Carnival 2024 in Vientiane, Laos PDR.

AYEC is the official voice of young entrepreneurs in the ASEAN policy-making process. It was successfully proposed by the ASEAN Business Advisory Council (ASEAN-BAC) to the ASEAN Leaders in 2015 and launched later that year in Kuala Lumpur, Malaysia. AYEC consists of a network of government-endorsed young entrepreneur associations from all 10 ASEAN Member States. This is an annual event, and the next carnival will be held in Malaysia, marking the 10th Anniversary of AYEC.

During the event, there were many keynote speeches by experienced professionals and experts from ASEAN, including panel discussions on a variety of topics such as investment challenges and opportunities, the digital drivers of ASEAN, and collaboration for regional economic integration. A white paper on building an ASEAN ecosystem to strengthen inclusive youth entrepreneurship, as well as discussions on business trends for young entrepreneurs in the digital era, were also presented.

Moreover, YEAC, represented by Mr. Lay Kimsuor, Vice President of YEAC, signed a bilateral MoU with the Young Entrepreneurs Association of Laos (YEAL) to promote business collaboration between the two countries. Throughout the event, YEAC delegates actively strengthened relationships and expanded their network with ASEAN young entrepreneurs during the AYE Carnival 2024 Gala Dinner, fostering meaningful connections.

The AYE Carnival concluded with a handover ceremony from Laos to Malaysia, the host for the 10th Anniversary of the AYE Carnival in 2025.

ព័ត៌មានបន្ថែម: https://linktr.ee/yeacambodia