Message From President

The Young Entrepreneurs Association of Cambodia (YEAC) believes that the growth of the country’s economy mainly depends on the readiness of the next generation of young entrepreneurs and leaders of small and medium enterprises. YEAC’s mission is to build an enabling entrepreneurial environment that empowers and enables young entrepreneurs, and business people at large, especially YEAC’s members to prosper, scale up, and participate in sustainable and inclusive economic development of Cambodia. As young entrepreneurs, we are not just building businesses, but also driving innovation, creating jobs, and making Cambodia one of the most attractive investment hubs in the region.

And as a President, I’m honored by your trust and support for me. As a servant leader, I pledge to dedicate myself to serving all members, YEAC, and the country with all my heart and all the best I can. The following are my key priorities:

1. Build a stronger YEAC network by expanding our economic connecting activities and establishing more association chapters and representative offices nationwide, aiming to have at least 1,500 members by 2026.

2. Promote and help create a sales platform for members’ products and services among members and with other potential partners, locally and internationally.

3. Building a member-centric spirit by putting our members first through supporting business skills development, financial and market access to members, and representing your voice with relevant stakeholders.

4. Become a leading active association by collaborating with private, public, and international partners to create an ecosystem where young entrepreneurs can thrive. Together, we’ll build the next generation of Cambodian business leaders, ready to compete and conquer the global stage.

5. Build resilient and constant growth for YEAC by investing in clear, solid YEAC’s strategic directions. We will strengthen ourselves to be more capable by constantly strengthening ourselves through learning and becoming a resourceful institution to support the new generation of leaders and young entrepreneurs. Your success today fuels the success of future entrepreneurs, and that is a legacy worth building.

These are the passions that drive YEAC, and I’m wholeheartedly committed to them. So, my fellow entrepreneurs, let’s work together, to build a united force for progress! Let’s build a generation of unstoppable entrepreneurs, and propel our nation to the forefront of economic success!

ត្រៀមខ្លួនចូលរួមជាមួយ ស.ស.វ.ក.

Joining YEAC membership offers a powerful network of potential partners, industry leaders, and government agencies, driving collaboration and growth. Build brand awareness among business owners and gain recognition through grants or awards. Sharpen your business skills through self-development opportunities and international business trips. Form new partnerships and joint ventures to expand your reach and explore new markets. Finally, advocate for Cambodian businesses on the international stage and connect with the country's top leaders.

ព័ត៌មានថ្មីៗ

កិច្ចប្រជុំប្រឹក្សាពិគ្រោះយោបល់ជាមួយស្ថាប័នដៃគូ លើផែនការយុទ្ធសាស្ត្រឆ្នាំ ២០៣០ របស់សមាគម

March 7, 2025

ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានបើកកិច្ចប្រជុំប្រឹក្សាពិគ្រោះយោបល់ជាមួយស្ថាប័នដៃគូ លើផែនការយុទ្ធសាស្ត្រឆ្នាំ ២០៣០ របស់សមាគម ស្ថិតនៅសណ្ឋាគារ អូឡាំព្យា ស៊ីធី រាជធានីភ្នំពេញ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងអ្នកជំនាញមកពីវិស័យសំខាន់ៗ រួមមានវិស័យហិរញ្ញវត្ថុ វិស័យអប់រំ វិស័យឧស្សាហកម្ម និងវិស័យផ្សេងៗទៀត ព្រមទាំងភ្នាក់ងារពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលផងដែរ។ កិច្ចប្រជុំនេះរៀបចំឡើងដើម្បីធ្វើបច្ចុប្បន្នភាពផែនការ និងគម្រោងនានាក្នុងឆ្នាំ២០២៥ ប្រមូលធាតុចូលសំខាន់ៗពីស្ថាប័នដៃគូពាក់ព័ន្ធទាំងអស់ និងពិនិត្យមើល ព្រមទាំងកែសម្រួលទិសដៅយុទ្ធសាស្ត្រសមាគមឆ្នាំ ២០២៦-២០៣០ ដោយផ្អែកតាមក្របខ័ណ្ឌអាស៊ាន និងនិន្នាការសកល ក៏ដូចជាផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា។

ការប្រមូលធាតុចូលពីស្ថាប័នដៃគូពាក់ព័ន្ធ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីអាចដាក់ចេញនូវផែនការយុទ្ធសាស្ត្រ ឆ្នាំ ២០៣០ របស់សមាគម និងដែលឆ្លុះបញ្ចាំងពីការឆ្លើយតបត្រឹមត្រូវ ជាក់លាក់ ចំគោលដៅ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់សហគ្រិនកម្ពុជា ឈានទៅរកការទទួលបាននូវប្រសិទ្ធភាពខ្ពស់ពីការអនុវត្តផែនការសកម្មភាពជាក់ស្ដែងនៅក្នុងឆ្នាំបន្តបន្ទាប់។ ការប្រមូលផ្តុំមតិយោបល់ពីគ្រប់ភាគី រួមមានគ្រឹះស្ថានហិរញ្ញវត្ថុ សមាគមធុរកិច្ច អង្គការអន្តរជាតិ ដៃគូអភិវឌ្ឍន៍ ដៃគូឧបត្ថម្ភ គ្រឹះស្ថានអប់រំ និងស្ថាប័នរដ្ឋសំខាន់ៗ បានធ្វើឱ្យការជជែកពិភាក្សាប្រពឹត្តទៅដោយសកម្ម និងផលិតភាពខ្ពស់ ពោលគឺធ្វើយ៉ាងណាដើម្បីសម្រេចបាននូវគោលដៅរួមមួយ គឺការជំរុញកម្ពុជាឱ្យមានការអភិវឌ្ឍវិស័យសេដ្ឋកិច្ចរីកចម្រើនយ៉ាងលឿនរហ័ស និងក្លាយទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅត្រឹមឆ្នាំ ២០៣០។

នៅក្នុងកិច្ចពិភាក្សានេះផងដែរ សមាគមបានលើកឡើងនូវសំណួរសំខាន់ៗជាច្រើន ជូនដល់ស្ថាប័នដៃគូដែលបានចូលរួម ដោយក្នុងនោះមានដូចជា ថាតើស្ថាប័នដៃគូទាំងអស់មានចក្ខុវិស័យ និងទស្សនៈ មើលឃើញពីដំណើរវិវត្តន៍របស់សហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា នឹងប្រែប្រួលទៅជាយ៉ាងណា ក្នុងរយៈពេល ៥ ឆ្នាំទៅខាងមុខ ដោយពិនិត្យមើលលើការអភិវឌ្ឍវិស័យបច្ចេកវិទ្យា នវានុវត្តន៍ បរិវត្តកម្មឌីជីថល និងភាពប្រកួតប្រជែងសកល ហើយថាតើសហគ្រាសទាំងអស់នោះ នឹងត្រូវត្រៀមខ្លួនបែបណាដើម្បីអភិវឌ្ឍខ្លួនឱ្យបានទាន់បម្រែបម្រួលនៅក្នុងប្រព័ន្ធអេកូសេដ្ឋកិច្ចក្នុងស្រុក និងអន្តរជាតិដ៏ស្មុគស្មាញនេះ។

សមាគមសហគ្រិនវ័យក្មេងកម្ពុជាបានប្រមូលនូវធាតុចូលចម្បងៗ ចងក្រងដើម្បីយកទៅវិភាគសិក្សាលម្អិតបន្ថែមដោយគណៈកម្មការទទួលបន្ទុក ដើម្បីដាក់ចេញទិសដៅយុទ្ធសាស្ត្រ ២០២៦-២០៣០ និងផែនការសកម្មភាពដែលឆ្លើយតបបានត្រឹមត្រូវតាមតម្រូវការរបស់សហគ្រិនកម្ពុជា និងសមាជិកសមាគម ស្របតាមការវិវត្តស្ថានភាពជាក់ស្ដែងរបស់វិស័យធុរកិច្ចនៅកម្ពុជា។

ជំនួបសហគ្រិនវ័យក្មេង​ លើកទី១ ២០២៥ សហការដើម្បីគុណប្រយោជន៍នៃការអភិវឌ្ឍជំនាញ

March 7, 2025

នាថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានរៀបចំ “ជំនួបសហគ្រិនវ័យក្មេង​ លើកទី១ ២០២៥” ដោយមានការអញ្ជើញចូលរួមពីគណៈធិបតី ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា លោក គី សុខគីម នាយកប្រតិបត្តិ មូលនិធិអភិវឌ្ឍន៍ជំនាញ  កញ្ញា ផាន់ សុនីតា ប្រធានគណៈកម្មការប្រតិបត្តិនៃសមាគមមិត្តយើង និងអ្នកស្រី ទេព វឌ្ឍនា មន្ត្រីថ្នាក់ជាតិប្រចាំគម្រោងការងារសមរម្យសម្រាប់យុវជនដំណាក់កាលទី៣ នៃអង្គការអន្តរជាតិខាងការងារ (ILO) ព្រមទាំងម្ចាស់អាជីវកម្មមកពីគ្រប់វិស័យប្រមាណជាជាង ១២០ នាក់។

ជំនួបសហគ្រិនវ័យក្មេង​ លើកទី១ ប្រចាំឆ្នាំ២០២៥ នេះបានផ្ដោតសំខាន់ទៅលើកិច្ចសហការជាមួយស្ថាប័នដៃគូសំខាន់ៗរួមមាន មូលនិធិអភិវឌ្ឍន៍ជំនាញ និងការចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយសមាគមមិត្តយើង។ បន្ថែមលើនេះ ម្ចាស់អាជីវកម្មក៏បានសិក្សាស្វែងយល់ពីនិន្នាការសកលដែលនឹងមានឥទ្ធិពលលើកិច្ចការអភិវឌ្ឍន៍វិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យមជារួម​ និងបញ្ហាប្រឈមរបស់ម្ចាស់សហគ្រាសនៅកម្ពុជា ដោយផ្អែកតាមការស្ទង់មតិ ដើម្បីជាមូលដ្ឋានក្នុងការដាក់ចេញផែនការយុទ្ធសាស្ត្រសមាគម ២០៣០ ពោលគឺដើម្បីឆ្លើយតបតាមតម្រូវការជាក់ស្ដែងនៃការវិវត្តស្ថានភាពសង្គម និងសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន។

ភាពជាដៃគូរវាងសមាគម និងមូលនិធិអភិវឌ្ឍន៍ជំនាញ នឹងបើកឱកាសឱ្យសមាជិកសមាគមអាចស្វែងយល់ពីគុណប្រយោជន៍នៃការអភិវឌ្ឍជំនាញ និងការអភិវឌ្ឍខ្លួន និងស្ថាប័នជាប្រចាំសម្រាប់សហគ្រិន និងបុគ្គលិកក្នុងសហគ្រាសរបស់ខ្លួន។ ម្ចាស់អាជីវកម្មក៏បានទទួលនូវព័ត៌មានថ្មីៗទាក់ទងនឹងកម្មវិធីគាំទ្រផ្សេងៗពាក់ព័ន្ធក្នុងប្រព័ន្ធអេកូជំនាញ និងសហគ្រិនភាពទាំងក្នុង និងក្រៅប្រទេស។

ការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងសមាគមមិត្តយើង ក៏មានគោលបំណងបង្កើតនូវក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ ក្នុងការផ្តល់ជំនាញ (Skill Training) បន្ថែមជំនាញ (Upskilling) ផ្លាស់ប្តូរជំនាញ (Re-skilling) ការបណ្តុះបណ្តាលចល័ត (Mobile Training) រង្វាយតម្លៃសមត្ថភាព (Recognition Prior Learning & Recognition Current Competency) និងបង្កើនផលិតភាពការងារ (Productivity Enhancement) ដើម្បីជំរុញ និងលើកស្ទួយភាពមានការងារធ្វើ មុខរបរសមរម្យ ស្ថេរភាពចំណូល និងសមត្ថភាពប្រកួតប្រជែងនៃប្រជាជនកម្ពុជា តាមរយៈការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងជំនាញទន់ ក្រោមទម្រង់នៃការបណ្តុះបណ្តាលផ្សេងៗ រួមមាន វគ្គវែង វគ្គខ្លី សិក្ខាសាលា ការចុះហាត់ការ/កម្មសិក្សា និងកម្មវិធីផ្លាស់ប្តូរនានា។

កិច្ចពិភាក្សាស្ដីពីកិច្ចប្រជុំកំពូលពាណិជ្ជកម្មអន្តរជាតិ Selangor

February 20, 2025

ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៥ ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានជួបពិភាក្សាជាមួយ Invest Selangor Berhad ដែលជាទីភ្នាក់ងារជំរុញការវិនិយោគនៅទីក្រុង Selangor ប្រទេសម៉ាឡេស៊ី។ កិច្ចពិភាក្សាបានផ្តោតលើកម្មវិធី Selangor International Business Summit (SIBS)​ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី ៨ ដល់ថ្ងៃទី ៩ ខែតុលា ឆ្នាំ២០២៥ ស្ថិតនៅមជ្ឈមណ្ឌលសន្និបាត Kuala Lumpur។ SIBS គឺជាវេទិកាដ៏សំខាន់មួយក្នុងការគាំទ្រអាជីវកម្មក្នុងស្រុក និងអន្តរជាតិ ដើម្បីស្វែងរកឱកាសទីផ្សារ និងវិនិយោគផ្សេងៗនៅក្នុងតំបន់អាស៊ាន។ កិច្ចប្រជុំនេះ ក៏បានបើកផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ទៀតនាពេលអនាគត។

 a fruitful exchange of insightful inputs, paving the way for future collaboration.

វីឌីអូថ្មីៗ

(English) ខ្ញុំជួយកសិករដាំចេកនិងស្ត្រីក្នុងសហគមន៍ | នុន ចន្នី ម្ចាស់អាជីវកម្មរាជិនីបាណាណាសំឡូត

Jun 12,2024

(English) តើពាក្យថាសហគ្រិនស្រ្តីត្រូវបានកំណត់និយមន័យយ៉ាងដូចម្តេច? ​តើសហគ្រិនស្ត្រីប្រឈមមុខនឹងបញ្ហាអ្វីខ្លះ?

Jun 12,2024

សុំសិទ្ធិបើក អាជីវកម្មចំណីសត្វ

Aug 23,2021

ការសុំសិទ្ធបើក កម្មក្រុមហ៊ុនទេសចរណ៏

Aug 23,2021

ដៃគូសហការ

ដៃគូឧបត្ថម្ភ

សេចក្ដីជូនដំណឹង

ទិវាសហគ្រិនភាពកម្ពុជា ២០២៤

Nov 06,2024

សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) កំពុងសហការជាមួយអង្គការបណ្តាញសហគ្រិនភាពសកល-កម្ពុជា (GEN Cambodia) និងស្ថាប័នរដ្ឋ ឯកជន និងដៃគូអភិវឌ្ឍ រៀបចំ “ទិវាសហគ្រិនភាពកម្ពុជា ២០២៤” នៅក្នុងខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ ក្រោមប្រធានបទ “វិនិយោគលើសហគ្រិនវ័យក្មេងដើម្បីសេដ្ឋកិច្ចប្រកបដោយថាមវន្ត និងបរិយាបន្ន”។

ℹ️ទិវានេះតែងតែត្រូវបានប្រទេសជាច្រើនរៀបចំឡើងរៀងរាល់ចុងឆ្នាំដូចៗគ្នា ប្រមាណជាជាង ២០០ ប្រទេស ហើយមានអ្នកចូលរួមសរុបប្រហែល ១០ លាននាក់ ដើម្បីចូលរួមក៏ដូចជាផ្សារភ្ជាប់បណ្ដាញសហគ្រិន ជាមួយនឹងអ្នកដែលមានសក្ដានុពល អ្នកបណ្ដុះបណ្ដាល និងអ្នកវិនិយោគ។

ត្រៀមខ្លួនដើម្បីចូលរួមអបអរសាទរទាំងអស់គ្នា❕

ព័ត៌មានបន្ថែម

ចូលរួមក្នុងព្រឹត្តិការណ៍មហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី៧

Oct 21,2022

សូមជម្រាបសួរនិងគោរពអញ្ជើញ សហគ្រិនវ័យក្មេង និងម្ចាស់អាជីវកម្មធុនមីក្រូ តូច និងមធ្យមទាំងអស់ ចូលរួមក្នុងព្រឹត្តិការណ៍មហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី៧ ក្រោមមូលបទ “រីកចម្រើនកាន់តែខ្លាំងទាំងអស់គ្នា”។
របៀបវារៈសង្ខេបនៃកម្មវិធីមហោស្រពសហគ្រិនវ័យក្មេងអាស៊ាន៖

ថ្ងៃទី១៖
– ប្រកាសបើកកម្មវិធី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត អ្នកឧកញ៉ា គិត ម៉េង និងលោក ស៊ាង សុបញ្ញា និងកម្មវិធីសម្ពោធដាក់ដំណើរការផែនការយុទ្ធសាស្ត្រសហគ្រិនវ័យក្មេងអាស៊ាន២០២៥
* សុន្ទរកថាគន្លឹះដោយ ឯកឧត្តម បណ្ឌិត សុខ ស៊ីផាន់ណា
– កិច្ចពិភាក្សាទី១៖ លទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យម នៅក្នុងតំបន់អាស៊ាន
* សុន្ទរកថាគន្លឹះដោយ ឯកឧត្តម ជា វ៉ាន់ដេត និងកម្មវិធីសម្ពោធដាក់ដំណើរការ Mobile App សម្រាប់សមាគមសហគ្រិនវ័យក្មេងអាស៊ាន (ASEAN Young Entrepreneurs Association App – ASEAN Entrepreneurs Connect)
– កិច្ចពិភាក្សាទី២៖ ឌីជីថលភាវូបនីយកម្មសម្រាប់សហគ្រាសធុនតូច និងមធ្យម រួមទាំងជំនាញឌីជីថលក្នុងអាស៊ាន
* បទបង្ហាញពីកម្មវិធីសម្រាប់បង្កើនជំនាញនៅក្នុងអាស៊ាន

ថ្ងៃទី២៖
* សុន្ទរកថាគន្លឹះដោយ ឯកឧត្តម សុខ ចិន្តាសោភា
– កិច្ចពិភាក្សាទី៣៖ ការសម្រួលនិងគាំទ្រពាណិជ្ជកម្មលើសពីអាស៊ាន
– ពានរង្វាន់ពិសេសអាស៊ានសម្រាប់សហគ្រិនស្ត្រី ដោយ លោកជំទាវ បណ្ឌិត អ៊ឹង កន្ថាផាវី
– ពានរង្វាន់សហគ្រិនវ័យក្មេងអាស៊ាន ពិធីផ្ទេរដំណែងប្រធានក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ាន និងប្រកាសបិទកម្មវិធីដោយ ឯកឧត្តម ហ៊ុន ម៉ានី

តំណភ្ជាប់ចុះឈ្មោះ  https://ayec-carnival.yeacambodia.org
ពត៌មានបន្ថែម៖ www.ayec.org/

មហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី៧

Oct 12,2022

សូមជម្រាបសួរ សហគ្រិនវ័យក្មេង និង MSMEs ទាំងអស់
មហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី៧ ក្រោមប្រធានបទ “រីកចម្រើនកាន់តែខ្លាំងអស់គ្នា” សូមអំពាវនាវដល់ម្ចាស់ធុរកិច្ច និងសហគ្រិនវ័យក្មេងទាំងអស់ រួមគ្នាជំនះលើការរំខានដោយវិបត្តិកូវីដ-១៩ តាមរយៈឌីជីថលភាវូបនីយកម្ម ភាពជាអ្នកដឹកនាំ កិច្ចសហការ និងការចូលរួមរបស់ស្ត្រីក្នុងការដោះស្រាយបញ្ហាកំពុងប្រឈម ដើម្បីសម្របខ្លួនទៅនឹងបរិបទធម្មតាថ្មីនេះ។

មហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី៧ នឹងប្រារព្ធឡើងដោយផ្ទាល់នៅរាជធានីភ្នំពេញ ដឹកនាំរៀបចំដោយសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ដែលជាប្រធានក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ានឆ្នាំ២០២២ ជាមួយអង្គការបណ្តាញសហគ្រិនភាពសកលកម្ពុជា (GEN) ក្រោមភាពជាដៃគូជាមួយក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន (ASEAN-BAC) កម្ពុជា។

របៀបវារៈសង្ខេបនៃកម្មវិធីមហោស្រព៖
ថ្ងៃទី១៖
– ប្រកាសបើកកម្មវិធី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត
– កិច្ចពិភាក្សាលើកទ១៖ ការទាញយកលទ្ធភាពទទួលបានហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូច និងមធ្យម
* សុន្ទរកថាគន្លឹះដោយ ឯកឧត្តម បណ្ឌិត សុខ ស៊ីផាន់ណា
– កិច្ចពិភាក្សាលើកទី២៖ ឌីជីថលភាវូបនីយកម្មសម្រាប់សហគ្រាសធុនតូច និងមធ្យម រួមទាំងជំនាញឌីជីថលក្នុងអាស៊ានទាំងមូល
* សុន្ទរកថាគន្លឹះដោយ ឯកឧត្តម ជា វ៉ាន់ដេត
* កម្មវិធី RECOTVET និងសំណើសម្រាប់បង្កើនជំនាញរបស់អាស៊ាន
ថ្ងៃទី២៖
– កិច្ចពិភាក្សាទី៣៖ ការសម្រួលនិងជួយគាំទ្រពាណិជ្ជកម្ម និងសាជីវកម្មលើសពីអាស៊ាន
* សុន្ទរកថាគន្លឹះដោយ ឯកឧត្តម វង្ស សី ហ៍ វិសុទ្ធ
* សុន្ទរកថាគន្លឹះដោយ ឯកឧត្តម សុខ ចិន្តាសោភា
– ពានរង្វាន់ពិសេសអាស៊ានសម្រាប់សហគ្រិនស្ត្រី ដោយ លោកជំទាវ បណ្ឌិត អ៊ឹង កន្ថាផាវី
– ពិធីប្រគល់ពានរង្វាន់សហគ្រិនវ័យក្មេងអាស៊ាន និងប្រគល់ដោយ ឯកឧត្តម ហ៊ុន ម៉ានី

តំណភ្ជាប់ចុះឈ្មោះ
https://ayec-carnival.yeacambodia.org

ពត៌មានបន្ថែម៖ www.ayec.org/