Message From President

The Young Entrepreneurs Association of Cambodia YEAC was Launched in September 2009 by a team of passionate Cambodian young
entrepreneurs from various sectors of businesses in Cambodia the Young Entrepreneurs Association of Cambodia YEAC was established as a volunteer driven nonprofit organization whose mandate is to empower young entrepreneurs of Cambodia to enhance youth entrepreneurship and success of youth owned businesses by creating a platform for networking
sharing learning and synergizing business opportunities thereby contributing to productive employments and economic development that build the next generation economy for Cambodia

Ready to Join YEAC

Our passion for this existence is driven by a common belief that advancement of one country’s next generation economy.

LATEST NEWS

លេខាធិការដ្ឋានរបស់សមាគម ចុះជួបសំណេះសំណាលជាមួយសមាជិកស្ថិតនៅក្នុងក្រុមហ៊ុនទេសចរណ៍ គ្លូប៊ល ហូលីដេ (Global Holiday Travel and Tour Co., Ltd) ដែលមាន លោក លឹម ហុកសែង ជាប្រធាន ចាត់ការ ទូទៅនៃក្រុមហ៊ុន។

March 14, 2023

(ភាសាខ្មែរ) ភ្នំពេញ៖ នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣_គណៈកម្មការទី១១ “ទំនាក់ទំនងសមាជិក អភិវឌ្ឍ និងបណ្តុះបណ្តាល” របស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា ដែលដឹកនាំដោយ អ្នកស្រី យិន លីនដា ស្ថាបនិកក្រុមហ៊ុន លីន ឃែស អិចប្រេស និងលោក តែង វែងហុង អ្នកជំនាញអចលនទ្រព្យជាន់ខ្ពស់នៃក្រុមហ៊ុន អុីធើនិធី ថាយ៍ថល ឯ.ក បានដឹកនាំសមាជិកសមាជិកាដទៃទៀតក្នុងគណៈកម្មការទី១១ ព្រមទាំងក្រុមលេខាធិការដ្ឋានរបស់សមាគម ចុះជួបសំណេះសំណាលជាមួយសមាជិកស្ថិតនៅក្នុងក្រុមហ៊ុនទេសចរណ៍ គ្លូប៊ល ហូលីដេ (Global Holiday Travel and Tour Co., Ltd) ដែលមាន លោក លឹម ហុកសែង ជាប្រធាន ចាត់ការ ទូទៅនៃក្រុមហ៊ុន។

ក្នុងជំនួបនេះ ធ្វើឡើងដើម្បីបង្កើនទំនាក់ទំនង និងភាពស្និតស្នាលបន្ថែមរវាងសមាគម និងសមាជិក ក៏ដូចជាជជែកអំពីព័ត៌មានផ្សេងៗនៅក្នុងក្រុមហ៊ុន និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា។ កម្មវិធីនេះ បានបញ្ចប់ប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធស្នាលជាទីបំផុត។

LATEST VIDEOS

សុំសិទ្ធិបើក អាជីវកម្មចំណីសត្វ

Aug 23,2021

ការសុំសិទ្ធបើក កម្មក្រុមហ៊ុនទេសចរណ៏

Aug 23,2021

អាជីវកម្មផលិត ទឹកសណ្តែក ទឹកម្ទេស

Aug 23,2021

Forming Effective Team

Aug 23,2021

PARTNERS

Announcements

ចូលរួមក្នុងព្រឹត្តិការណ៍មហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី៧

Oct 21,2022

សូមជម្រាបសួរនិងគោរពអញ្ជើញ សហគ្រិនវ័យក្មេង និងម្ចាស់អាជីវកម្មធុនមីក្រូ តូច និងមធ្យមទាំងអស់ ចូលរួមក្នុងព្រឹត្តិការណ៍មហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី៧ ក្រោមមូលបទ “រីកចម្រើនកាន់តែខ្លាំងទាំងអស់គ្នា”។
របៀបវារៈសង្ខេបនៃកម្មវិធីមហោស្រពសហគ្រិនវ័យក្មេងអាស៊ាន៖

ថ្ងៃទី១៖
– ប្រកាសបើកកម្មវិធី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត អ្នកឧកញ៉ា គិត ម៉េង និងលោក ស៊ាង សុបញ្ញា និងកម្មវិធីសម្ពោធដាក់ដំណើរការផែនការយុទ្ធសាស្ត្រសហគ្រិនវ័យក្មេងអាស៊ាន២០២៥
* សុន្ទរកថាគន្លឹះដោយ ឯកឧត្តម បណ្ឌិត សុខ ស៊ីផាន់ណា
– កិច្ចពិភាក្សាទី១៖ លទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យម នៅក្នុងតំបន់អាស៊ាន
* សុន្ទរកថាគន្លឹះដោយ ឯកឧត្តម ជា វ៉ាន់ដេត និងកម្មវិធីសម្ពោធដាក់ដំណើរការ Mobile App សម្រាប់សមាគមសហគ្រិនវ័យក្មេងអាស៊ាន (ASEAN Young Entrepreneurs Association App – ASEAN Entrepreneurs Connect)
– កិច្ចពិភាក្សាទី២៖ ឌីជីថលភាវូបនីយកម្មសម្រាប់សហគ្រាសធុនតូច និងមធ្យម រួមទាំងជំនាញឌីជីថលក្នុងអាស៊ាន
* បទបង្ហាញពីកម្មវិធីសម្រាប់បង្កើនជំនាញនៅក្នុងអាស៊ាន

ថ្ងៃទី២៖
* សុន្ទរកថាគន្លឹះដោយ ឯកឧត្តម សុខ ចិន្តាសោភា
– កិច្ចពិភាក្សាទី៣៖ ការសម្រួលនិងគាំទ្រពាណិជ្ជកម្មលើសពីអាស៊ាន
– ពានរង្វាន់ពិសេសអាស៊ានសម្រាប់សហគ្រិនស្ត្រី ដោយ លោកជំទាវ បណ្ឌិត អ៊ឹង កន្ថាផាវី
– ពានរង្វាន់សហគ្រិនវ័យក្មេងអាស៊ាន ពិធីផ្ទេរដំណែងប្រធានក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ាន និងប្រកាសបិទកម្មវិធីដោយ ឯកឧត្តម ហ៊ុន ម៉ានី

តំណភ្ជាប់ចុះឈ្មោះ  https://ayec-carnival.yeacambodia.org
ពត៌មានបន្ថែម៖ www.ayec.org/

មហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី៧

Oct 12,2022

សូមជម្រាបសួរ សហគ្រិនវ័យក្មេង និង MSMEs ទាំងអស់
មហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី៧ ក្រោមប្រធានបទ “រីកចម្រើនកាន់តែខ្លាំងអស់គ្នា” សូមអំពាវនាវដល់ម្ចាស់ធុរកិច្ច និងសហគ្រិនវ័យក្មេងទាំងអស់ រួមគ្នាជំនះលើការរំខានដោយវិបត្តិកូវីដ-១៩ តាមរយៈឌីជីថលភាវូបនីយកម្ម ភាពជាអ្នកដឹកនាំ កិច្ចសហការ និងការចូលរួមរបស់ស្ត្រីក្នុងការដោះស្រាយបញ្ហាកំពុងប្រឈម ដើម្បីសម្របខ្លួនទៅនឹងបរិបទធម្មតាថ្មីនេះ។

មហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី៧ នឹងប្រារព្ធឡើងដោយផ្ទាល់នៅរាជធានីភ្នំពេញ ដឹកនាំរៀបចំដោយសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ដែលជាប្រធានក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ានឆ្នាំ២០២២ ជាមួយអង្គការបណ្តាញសហគ្រិនភាពសកលកម្ពុជា (GEN) ក្រោមភាពជាដៃគូជាមួយក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន (ASEAN-BAC) កម្ពុជា។

របៀបវារៈសង្ខេបនៃកម្មវិធីមហោស្រព៖
ថ្ងៃទី១៖
– ប្រកាសបើកកម្មវិធី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត
– កិច្ចពិភាក្សាលើកទ១៖ ការទាញយកលទ្ធភាពទទួលបានហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូច និងមធ្យម
* សុន្ទរកថាគន្លឹះដោយ ឯកឧត្តម បណ្ឌិត សុខ ស៊ីផាន់ណា
– កិច្ចពិភាក្សាលើកទី២៖ ឌីជីថលភាវូបនីយកម្មសម្រាប់សហគ្រាសធុនតូច និងមធ្យម រួមទាំងជំនាញឌីជីថលក្នុងអាស៊ានទាំងមូល
* សុន្ទរកថាគន្លឹះដោយ ឯកឧត្តម ជា វ៉ាន់ដេត
* កម្មវិធី RECOTVET និងសំណើសម្រាប់បង្កើនជំនាញរបស់អាស៊ាន
ថ្ងៃទី២៖
– កិច្ចពិភាក្សាទី៣៖ ការសម្រួលនិងជួយគាំទ្រពាណិជ្ជកម្ម និងសាជីវកម្មលើសពីអាស៊ាន
* សុន្ទរកថាគន្លឹះដោយ ឯកឧត្តម វង្ស សី ហ៍ វិសុទ្ធ
* សុន្ទរកថាគន្លឹះដោយ ឯកឧត្តម សុខ ចិន្តាសោភា
– ពានរង្វាន់ពិសេសអាស៊ានសម្រាប់សហគ្រិនស្ត្រី ដោយ លោកជំទាវ បណ្ឌិត អ៊ឹង កន្ថាផាវី
– ពិធីប្រគល់ពានរង្វាន់សហគ្រិនវ័យក្មេងអាស៊ាន និងប្រគល់ដោយ ឯកឧត្តម ហ៊ុន ម៉ានី

តំណភ្ជាប់ចុះឈ្មោះ
https://ayec-carnival.yeacambodia.org

ពត៌មានបន្ថែម៖ www.ayec.org/

“កម្មវិធីបណ្តុះបណ្តាលសម្រាប់ សហគ្រាសធុនមីក្រូ តូច និងមធ្យម លើអាជីវកម្មបែបឌីជីថល” (MSMEs Incubation Programme on Digitalization)

Aug 23,2021

តើអ្នកចង់បង្កើនជំនាញនិងប្រើប្រាស់ឌីជីថល(Digital)ម្រាប់អាជីវកម្មរបស់អ្នកដែរ ឬទេ?
សូមអញ្ជើញម្ចាស់អាជីវកម្ម ជាពិសេស សហគ្រាសធុនមីក្រូ តូច និងមធ្យម ដាក់ពាក្យចូលរួមក្នុង “កម្មវិធីបណ្តុះបណ្តាលសម្រាប់ សហគ្រាសធុនមីក្រូ តូច និងមធ្យម លើអាជីវកម្មបែបឌីជីថល” (MSMEs Incubation Programme on Digitalization)

សូមចូលទៅកាន់តំណភ្ជាប់: https://bit.ly/3lc3TTJ ដើម្បីបំពេញពាក្យស្នើសុំចុះឈ្មោះចូលរួមក្នុងកម្មវិធី

* ផុតកំណត់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ *

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង TEL: (855) 78 666 139 ឬ Email: pm@yeacambodia.org
កម្មវិធីបណ្តុះបណ្តាលនេះរៀបចំដោយ សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ក្រោមកិច្ចសហការជាដៃគូអនុវត្តគម្រោងដោយ ភ្នាក់ងារអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (UNDP Cambodia) និងសហគ្រិនខ្មែរ (KE) ក្រោមកិច្ចសហការឧបត្ថម្ភេដោយ ក្រសួងពាណិជ្ជកម្ម (MoC) ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវិត្ថុ (MEF) និង Enhance Integrated