សមាគមសហគ្រិនវ័យក្មេងកម្ពុជា ជឿជាក់ថា កំណើនសេដ្ឋកិច្ចរបស់ប្រទេស ត្រូវពឹងផ្អែកជាចម្បងលើការត្រៀមខ្លួនរបស់សហគ្រិនវ័យក្មេងជំនាន់ក្រោយ និងអ្នកដឹកនាំសហគ្រាសធុនតូច និងមធ្យម។ បេសកកម្មរបស់សមាគម គឺដើម្បីកសាងបរិយាកាសសហគ្រិនភាពដែលផ្តល់សិទ្ធិអំណាច និងផ្តល់លទ្ធភាពឱ្យសហគ្រិនវ័យក្មេង និងម្ចាស់អាជីវកម្ម ជាពិសេសសមាជិកសមាគម ឱ្យរីកចម្រើន អាចពង្រីកអាជីវកម្មរបស់ខ្លួន និងចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន។ ក្នុងនាមជាសហគ្រិនវ័យក្មេង យើងមិនត្រឹមតែកសាងឱកាសអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញការច្នៃប្រឌិត នវានុវត្តន៍ បង្កើតឱកាសការងារ និងធ្វើឱ្យប្រទេសកម្ពុជាក្លាយជាមជ្ឈមណ្ឌលវិនិយោគដ៏ទាក់ទាញបំផុតមួយនៅក្នុងតំបន់។
ក្នុងនាមជាប្រធានសមាគម ខ្ញុំពិតជាមានកិត្តិយសចំពោះការជឿទុកចិត្ត និងការគាំទ្រមកកាន់រូបខ្ញុំ។ ហើយក្នុងនាមខ្ញុំជាអ្នកដឹកនាំ និងជាអ្នកបម្រើ ខ្ញុំសន្យាព្យាយាមបង្កើតប្រយោជន៍ដល់សមាជិកទាំងអស់របស់សមាជិកសមាគម និងប្រទេសជាតិដោយអស់ពីចិត្ត និងអស់ពីសមត្ថភាពដែលខ្ញុំអាចធ្វើបាន។ ខាងក្រោមនេះជាអាទិភាពសំខាន់របស់ខ្ញុំ៖
១. កសាងបណ្តាញសមាគមឱ្យកាន់តែរឹងមាំ តាមរយៈការពង្រីកសកម្មភាព តភ្ជាប់សេដ្ឋកិច្ច និងបង្កើតសាខាសមាគម និងការិយាល័យតំណាងបន្ថែមទៀតនៅទូទាំងប្រទេស ដើម្បីឈានទៅសម្រេចបានចំនួនសមាជិក ១,៥០០ នាក់នៅត្រឹមឆ្នាំ ២០២៦។
២. ផ្សព្វផ្សាយ និងជួយបង្កើតវេទិកាផ្សព្វផ្សាយផលិតផល និងសេវាកម្មរបស់សមាជិកទៅកាន់សមាជិកដូចគ្នា និងដៃគូសក្តានុពលផ្សេងទៀត ក្នុងស្រុក និងអន្តរជាតិ។
៣. ការកសាងស្មារតីដោយផ្តោតលើសមាជិកជាចម្បង តាមរយៈការគាំទ្រការអភិវឌ្ឍជំនាញអាជីវកម្ម លទ្ធភាពទទួលបានហិរញ្ញប្បទាន និងការពង្រីកទីផ្សារដល់សមាជិក ព្រមទាំងធ្វើជាតំណាងឱ្យសំឡេងរបស់សមាជិកជាមួយភាគីពាក់ព័ន្ធ។
៤. ក្លាយជាសមាគមសកម្មឈានមុខគេ ដោយសហការជាមួយដៃគូឯកជន សាធារណៈ និងអន្តរជាតិ ដើម្បីបង្កើតប្រព័ន្ធអេកូឡូស៊ី ដែលសហគ្រិនវ័យក្មេងអាចអភិវឌ្ឍ និងរីកចម្រើនបាន។ យើងនឹងកសាងអ្នកដឹកនាំធុរកិច្ចកម្ពុជាជំនាន់ក្រោយ ត្រៀមខ្លួនដើម្បីប្រកួតប្រជែងលើឆាកអន្តរជាតិ។
៥. កសាងភាពធន់ និងកំណើន ដោយការវិនិយោគលើទិសដៅយុទ្ធសាស្ត្រដែលច្បាស់លាស់ និងរឹងមាំរបស់សមាគម។ យើងនឹងពង្រឹងខ្លួន ឱ្យកាន់តែមានសមត្ថភាព តាមរយៈការសិក្សាស្រាវជ្រាវ និងក្លាយជាស្ថាប័នដែលមានធនធាន ដើម្បីគាំទ្រដល់អ្នកដឹកនាំជំនាន់ថ្មី និងសហគ្រិនវ័យក្មេង។ ភាពជោគជ័យរបស់អ្នកនៅថ្ងៃនេះ នឹងជំរុញដល់ភាពជោគជ័យរបស់សហគ្រិននាពេលអនាគត។
ទាំងនេះគឺជាគោលការណ៍រួមដែលកំពុងជំរុញសមាគម ហើយខ្ញុំប្តេជ្ញាចិត្តអនុវត្តឱ្យអស់ពីសមត្ថភាព។ ដូច្នេះ បងប្អូនសហគ្រិនទាំងអស់ សូមសហការគ្នាដើម្បីកសាងកម្លាំងរួបរួមគ្នា ដើម្បីភាពរីកចម្រើន ហើយជំរុញប្រទេសជាតិយើងឆ្ពោះទៅរកភាពជោគជ័យក្នុងវិស័យសេដ្ឋកិច្ច។
សូមជម្រាបសួរនិងគោរពអញ្ជើញ សហគ្រិនវ័យក្មេង និងម្ចាស់អាជីវកម្មធុនមីក្រូ តូច និងមធ្យមទាំងអស់ ចូលរួមក្នុងព្រឹត្តិការណ៍មហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី៧ ក្រោមមូលបទ “រីកចម្រើនកាន់តែខ្លាំងទាំងអស់គ្នា”។
របៀបវារៈសង្ខេបនៃកម្មវិធីមហោស្រពសហគ្រិនវ័យក្មេងអាស៊ាន៖
ថ្ងៃទី១៖
– ប្រកាសបើកកម្មវិធី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត អ្នកឧកញ៉ា គិត ម៉េង និងលោក ស៊ាង សុបញ្ញា និងកម្មវិធីសម្ពោធដាក់ដំណើរការផែនការយុទ្ធសាស្ត្រសហគ្រិនវ័យក្មេងអាស៊ាន២០២៥
* សុន្ទរកថាគន្លឹះដោយ ឯកឧត្តម បណ្ឌិត សុខ ស៊ីផាន់ណា
– កិច្ចពិភាក្សាទី១៖ លទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យម នៅក្នុងតំបន់អាស៊ាន
* សុន្ទរកថាគន្លឹះដោយ ឯកឧត្តម ជា វ៉ាន់ដេត និងកម្មវិធីសម្ពោធដាក់ដំណើរការ Mobile App សម្រាប់សមាគមសហគ្រិនវ័យក្មេងអាស៊ាន (ASEAN Young Entrepreneurs Association App – ASEAN Entrepreneurs Connect)
– កិច្ចពិភាក្សាទី២៖ ឌីជីថលភាវូបនីយកម្មសម្រាប់សហគ្រាសធុនតូច និងមធ្យម រួមទាំងជំនាញឌីជីថលក្នុងអាស៊ាន
* បទបង្ហាញពីកម្មវិធីសម្រាប់បង្កើនជំនាញនៅក្នុងអាស៊ាន
ថ្ងៃទី២៖
* សុន្ទរកថាគន្លឹះដោយ ឯកឧត្តម សុខ ចិន្តាសោភា
– កិច្ចពិភាក្សាទី៣៖ ការសម្រួលនិងគាំទ្រពាណិជ្ជកម្មលើសពីអាស៊ាន
– ពានរង្វាន់ពិសេសអាស៊ានសម្រាប់សហគ្រិនស្ត្រី ដោយ លោកជំទាវ បណ្ឌិត អ៊ឹង កន្ថាផាវី
– ពានរង្វាន់សហគ្រិនវ័យក្មេងអាស៊ាន ពិធីផ្ទេរដំណែងប្រធានក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ាន និងប្រកាសបិទកម្មវិធីដោយ ឯកឧត្តម ហ៊ុន ម៉ានី
តំណភ្ជាប់ចុះឈ្មោះ https://ayec-carnival.yeacambodia.org
ពត៌មានបន្ថែម៖ www.ayec.org/
សូមជម្រាបសួរ សហគ្រិនវ័យក្មេង និង MSMEs ទាំងអស់
មហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី៧ ក្រោមប្រធានបទ “រីកចម្រើនកាន់តែខ្លាំងអស់គ្នា” សូមអំពាវនាវដល់ម្ចាស់ធុរកិច្ច និងសហគ្រិនវ័យក្មេងទាំងអស់ រួមគ្នាជំនះលើការរំខានដោយវិបត្តិកូវីដ-១៩ តាមរយៈឌីជីថលភាវូបនីយកម្ម ភាពជាអ្នកដឹកនាំ កិច្ចសហការ និងការចូលរួមរបស់ស្ត្រីក្នុងការដោះស្រាយបញ្ហាកំពុងប្រឈម ដើម្បីសម្របខ្លួនទៅនឹងបរិបទធម្មតាថ្មីនេះ។
មហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី៧ នឹងប្រារព្ធឡើងដោយផ្ទាល់នៅរាជធានីភ្នំពេញ ដឹកនាំរៀបចំដោយសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ដែលជាប្រធានក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ានឆ្នាំ២០២២ ជាមួយអង្គការបណ្តាញសហគ្រិនភាពសកលកម្ពុជា (GEN) ក្រោមភាពជាដៃគូជាមួយក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន (ASEAN-BAC) កម្ពុជា។
របៀបវារៈសង្ខេបនៃកម្មវិធីមហោស្រព៖
ថ្ងៃទី១៖
– ប្រកាសបើកកម្មវិធី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត
– កិច្ចពិភាក្សាលើកទ១៖ ការទាញយកលទ្ធភាពទទួលបានហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូច និងមធ្យម
* សុន្ទរកថាគន្លឹះដោយ ឯកឧត្តម បណ្ឌិត សុខ ស៊ីផាន់ណា
– កិច្ចពិភាក្សាលើកទី២៖ ឌីជីថលភាវូបនីយកម្មសម្រាប់សហគ្រាសធុនតូច និងមធ្យម រួមទាំងជំនាញឌីជីថលក្នុងអាស៊ានទាំងមូល
* សុន្ទរកថាគន្លឹះដោយ ឯកឧត្តម ជា វ៉ាន់ដេត
* កម្មវិធី RECOTVET និងសំណើសម្រាប់បង្កើនជំនាញរបស់អាស៊ាន
ថ្ងៃទី២៖
– កិច្ចពិភាក្សាទី៣៖ ការសម្រួលនិងជួយគាំទ្រពាណិជ្ជកម្ម និងសាជីវកម្មលើសពីអាស៊ាន
* សុន្ទរកថាគន្លឹះដោយ ឯកឧត្តម វង្ស សី ហ៍ វិសុទ្ធ
* សុន្ទរកថាគន្លឹះដោយ ឯកឧត្តម សុខ ចិន្តាសោភា
– ពានរង្វាន់ពិសេសអាស៊ានសម្រាប់សហគ្រិនស្ត្រី ដោយ លោកជំទាវ បណ្ឌិត អ៊ឹង កន្ថាផាវី
– ពិធីប្រគល់ពានរង្វាន់សហគ្រិនវ័យក្មេងអាស៊ាន និងប្រគល់ដោយ ឯកឧត្តម ហ៊ុន ម៉ានី
តំណភ្ជាប់ចុះឈ្មោះ
https://ayec-carnival.yeacambodia.org
ពត៌មានបន្ថែម៖ www.ayec.org/