សមាគមសហគ្រិនវ័យក្មេងកម្ពុជាបានរៀបចំវគ្គបណ្ដុះបណ្ដាលលើកទី២ ក្នុងចំណោម ១៤ វគ្គ (2nd Module of 14 Series Training) ក្រោមប្រធានបទ «ការបង្កើតគុណតម្លៃ និងផ្នត់គំនិតសហគ្រិន» បង្ហាញដោយ ឧកញ៉ា បុិច បូឡែន ប្រធានសមគមសហគ្រិនវ័យក្មេងកម្ពុជា

March 23, 2023

(ភាសាខ្មែរ)

ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ សមាគមសហគ្រិនវ័យក្មេងកម្ពុជាបានរៀបចំវគ្គបណ្ដុះបណ្ដាលលើកទី២ ក្នុងចំណោម ១៤ វគ្គ (2nd Module of 14 Series Training) ក្រោមប្រធានបទ «ការបង្កើតគុណតម្លៃ និងផ្នត់គំនិតសហគ្រិន»   បង្ហាញដោយ ឧកញ៉ា បុិច បូឡែន ប្រធានសមគមសហគ្រិនវ័យក្មេងកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន វេសឡាញ អុីឌ្យូខេសិនគ្រុប ស្ថិតនៅមជ្ឈមណ្ឌលអភិវឌ្ឍសហគ្រិនវ័យក្មេង (YEDC)។ វគ្គបណ្ដុះបណ្ដាលនេះមានអ្នកចូលរួមដោយផ្ទាល់ចំនួន ៣៥នាក់ និងតាមរយៈហ្ស៊ូម (Zoom) ចំនួន ២០នាក់។
វគ្គបណ្ដុះបណ្ដាលនេះផងដែរ បានផ្ដោតទៅលើចំណុចសំខាន់ៗជាច្រើន ក្នុងនោះរួមមានទម្លាប់ល្អទាំង ៧ របស់ម្ចាស់អាជីវកម្មឆ្នើម។ ការវិវត្តទៅនៃវគ្គបណ្ដុះបណ្ដាលបានប្រព្រឹត្តទៅដោយរលូន និងមានការចូលរួមជជែក សួរសំណួរ ក៏ដូចជាចែករំលែកនូវបញ្ហាផ្សេងៗដែលពាក់ព័ន្ធនឹងប្រធានបទខាងលើ។
————————————
សម្រាប់ព័ត៌មានបន្ថែម៖
តេឡេក្រាម: https://t.me/YEACambodia
ទំនាក់ទំនង: (+855) 16 999 762/ 70 263 864
អ៊ីម៉ែល: secretariat@yeacambodia.org
គេហទំព័រ: www.yeacambodia.org
ទីតាំង: https://bit.ly/3AxdWJ7