ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ សមាគមសហគ្រិនវ័យក្មេងកម្ពុជាបានរៀបចំវគ្គបណ្ដុះបណ្ដាលលើកទី២ ក្នុងចំណោម ១៤ វគ្គ (2nd Module of 14 Series Training) ក្រោមប្រធានបទ «ការបង្កើតគុណតម្លៃ និងផ្នត់គំនិតសហគ្រិន»
បង្ហាញដោយ ឧកញ៉ា បុិច បូឡែន ប្រធានសមគមសហគ្រិនវ័យក្មេងកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន វេសឡាញ អុីឌ្យូខេសិនគ្រុប ស្ថិតនៅមជ្ឈមណ្ឌលអភិវឌ្ឍសហគ្រិនវ័យក្មេង (YEDC)។ វគ្គបណ្ដុះបណ្ដាលនេះមានអ្នកចូលរួមដោយផ្ទាល់ចំនួន ៣៥នាក់ និងតាមរយៈហ្ស៊ូម (Zoom) ចំនួន ២០នាក់។