សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានរៀបចំកម្មវិធីជំនួបម្ចាស់អាជីវកម្មលើកទី៤ និងជំនួបរវាងសហគ្រាសធុនមីក្រូ តូច និងមធ្យម ជាមួយនឹងគ្រឹះស្ថានហិរញ្ញវត្ថុលើកទី២។

October 7, 2022
នៅថ្ងៃសុក្រ ១២កើត ខែអស្សុជ ឆ្នាំខាល ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានរៀបចំកម្មវិធីជំនួបម្ចាស់អាជីវកម្មលើកទី៤ និងជំនួបរវាងសហគ្រាសធុនមីក្រូ តូច និងមធ្យម ជាមួយនឹងគ្រឹះស្ថានហិរញ្ញវត្ថុលើកទី២។
កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងផ្សារភ្ជាប់គ្រឹះស្ថានហិរញ្ញវត្ថុ ដែលជាប្រភពផ្តល់ឥណទាន និងទុន ជាមួយនឹងសហគ្រាសធុនមីក្រូ តូច និងធម្យម និងសហគ្រិនស្រ្តី ដែលមានតម្រូវការដើមទុនសម្រាប់ពង្រីកអាជីវកម្មរបស់ពួកគេ។ ព្រឹត្តិការណ៍នេះក៏ផ្តល់ជាវេទិកាសម្រាប់សហគ្រាសធុនមីក្រូ តូច និងធម្យម និងសហគ្រិនស្រ្តីផងដែរ ដើម្បីទទួលបានព័ត៌មានថ្មីៗស្តីពីការទទួលបានសេវាហិរញ្ញវត្ថុ ការវិវត្តនៃវិស័យហិរញ្ញវត្ថុ និងជជែកពិភាក្សាអំពីឱកាស បញ្ហាប្រឈមថ្មីៗ និងដំណោះស្រាយចាំបាច់ក្នុងការជួយជ្រោមជ្រែងដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម និងសហគ្រិនស្រ្តី ពីសំណាក់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។
សូមជម្រាបថា បន្ទាប់ពីសមាគមទាំងបីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ ២០២១ ក្នុងការចូលរួមចំណែកលើកកម្ពស់ និងបញ្ជ្រាបការយល់ដឹងផ្នែកហិរញ្ញវត្ថុ និងបរិយាបន្នហិរញ្ញវត្ថុក្នុងចំណោមសហគ្រិនវ័យក្មេង ក៏ដូចជាសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា សកម្មភាពនានាត្រូវបានដាក់ចេញ និងអនុវត្តដោយសមាគមទាំងបី ក្នុងនោះរួមមាន៖ ការរៀបចំសិក្ខាសាលារួមគ្នា ការដាក់ឱ្យអនុវត្តនូវកម្មវិធីលទ្ធភាពទទួលបានហិរញ្ញប្បទាន ដែលហៅជាភាសាអង់គ្លេសថា “Access to Finance Program—AFP” ដើម្បីគាំទ្រសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ជាពិសេសសហគ្រិនស្រ្តីដើម្បីទទួលបានហិរញ្ញប្បទានពីស្ថាប័នហិរញ្ញវត្ថុចូលរួម និងការកសាងសមត្ថភាព រួមមានការបណ្តុះបណ្តាលអំពីការគ្រប់គ្រងសាច់ប្រាក់ ទុនបង្វិល ពិសេសការស្វែងយល់អំពីរបាយការណ៍ហិរញ្ញវត្ថុរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម។
————————————-
Contact: (+855) 16 999 762/ 70 263 864
Email: secretariat@yeacambodia.org