កិច្ចពិភាក្សាស្ដីពីកិច្ចប្រជុំកំពូលពាណិជ្ជកម្មអន្តរជាតិ Selangor

February 20, 2025

ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៥ ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានជួបពិភាក្សាជាមួយ Invest Selangor Berhad ដែលជាទីភ្នាក់ងារជំរុញការវិនិយោគនៅទីក្រុង Selangor ប្រទេសម៉ាឡេស៊ី។ កិច្ចពិភាក្សាបានផ្តោតលើកម្មវិធី Selangor International Business Summit (SIBS)​ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី ៨ ដល់ថ្ងៃទី ៩ ខែតុលា ឆ្នាំ២០២៥ ស្ថិតនៅមជ្ឈមណ្ឌលសន្និបាត Kuala Lumpur។ SIBS គឺជាវេទិកាដ៏សំខាន់មួយក្នុងការគាំទ្រអាជីវកម្មក្នុងស្រុក និងអន្តរជាតិ ដើម្បីស្វែងរកឱកាសទីផ្សារ និងវិនិយោគផ្សេងៗនៅក្នុងតំបន់អាស៊ាន។ កិច្ចប្រជុំនេះ ក៏បានបើកផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ទៀតនាពេលអនាគត។

 a fruitful exchange of insightful inputs, paving the way for future collaboration.