កិច្ចជំនួបប្រជុំជាមួយ ធនាគារ កាណាឌីយ៉ា Partner Sponsor របស់សមាគមអស់រយៈពេលជាច្រើនឆ្នាំ

January 21, 2025

នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ឧកញ៉ា ប៉ិច ប៉ូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានជួបប្រជុំជាមួយ លោកស្រី សុង ខេងឡាយ នាយិកាប្រតិបត្តិ ប្រតិបត្តិការ នៃធនាគារ កាណាឌីយ៉ា។ ធនាគារ កាណាឌីយ៉ា បានចូលរួមជា Partner Sponsor របស់សមាគមអស់រយៈពេលជាច្រើនឆ្នាំ និងកំពុងបន្តឧបត្ថម្ភគាំទ្របន្ថែមទៀតក្នុងឆ្នាំ ២០២៥ ក៏ដូចជាឆ្នាំបន្តបន្ទាប់។

កិច្ចជំនួបនេះ ធ្វើឡើងដើម្បីជាការសួរសុខទុក្ខ និងបង្ហាញពីវឌ្ឍនភាពសំខាន់ៗមួយចំនួនរបស់សមាគម និងកិច្ចសហការរវាងស្ថាប័នទាំងពីរ ក្នុងការជួយសម្រួល និងគាំទ្រដល់សមាជិកសមាគម និងសហគ្រាសធុនតូច និងមធ្យម ដើម្បីជំរុញលទ្ធភាពទទួលបានហិរញ្ញប្បទាន។ ថ្នាក់ដឹកនាំទាំងពីរ ក៏បានជជែកពិភាក្សាអំពីផែនការសកម្មភាពមួយចំនួនដែលគ្រោងនឹងអនុវត្តនៅក្នុងឆ្នាំ ២០២៥ និងឆ្នាំបន្តបន្ទាប់ផងដែរ។