អ្វីជា ASEAN Prize?
ASEAN Prize គឺជាពានរង្វាន់ថ្នាក់តំបន់ ដើម្បីទទួលស្គាល់សមិទ្ធផលដ៏វិសេសវិសាលរបស់ពលរដ្ឋអាស៊ាន ឬស្ថាប័ន ដែលមានមូលដ្ឋាននៅអាស៊ាន ជាមួយនឹងការរួមចំណែកយ៉ាងសំខាន់ចំពោះកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន។ ពានរង្វាន់នេះធ្វើឡើងជារៀងរាល់ឆ្នាំ តាំងពីឆ្នាំ២០១៩មកម៉្លេះ។ ដោយមានកិច្ចសហប្រតិបត្តិការជាមួយដៃគូសាធារណៈ និងឯកជនក្នុងតំបន់។
ពានរង្វាន់អាស៊ាននេះ គឺជាការផ្តល់ជូនសាច់ប្រាក់ចំនួន 20,000 ដុល្លារអាមេរិក ដោយនឹងត្រូវប្រគល់ជូនដោយមេដឹកនាំអាស៊ាន ឬ ដល់អ្នកដែលបានជ្រើសរើសក្នុងអំឡុងពេលពិធីបើកកិច្ចប្រជុំកំពូលអាស៊ានជារៀងរាល់ឆ្នាំ។
លក្ខណៈវិនិច្ឆ័យក្នុងការដាក់ពាក្ស
ចំពោះបុគ្គល ឬស្ថាប័នណាដែលមានសមិទ្ធិផលលើគំនិតផ្តួចផ្តើមថ្មីៗ និងមានការរួមចំណែកជាគំរូក្នុងការកសាងសហគមន៍អាស៊ាន ដែលផ្អែកលើច្បាប់ ការតម្រង់ទិស ដោយផ្តោតលើប្រជាជន និងកិច្ចខិតខំប្រឹងប្រែងសហការគ្នាក្នុងអាស៊ាន។
កាលបរិច្ឆេទបិទទទួលពាក្យ នៅថ្ងៃទី ៣១ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ៥ ល្ងាច។
របៀបបំពេញការដាក់ពាក្យ
ចំពោះបុគ្គល ឬស្ថាប័នដែលចាប់អារម្មក្នុងការដាក់ពាក្យ តម្រូវឱ្យធ្វើការទាញយកទម្រង់ចេញពីវេបសាយ https://asean.org/nomination-form/ រួចធ្វើការបំពេញព័ត៏មានផ្ទាល់ខ្លួន ឬស្ថាប័ន រួចសរសេរលម្អិតពី ៣ ទៅ ៥ ទំព័រដែលបង្ហាញពីសមិទ្ធផល ដែលអ្នក ឬស្ថាប័ន កន្លងមកបានរួមចំណែកដល់ការកសាងសហគមន៍អាស៊ានដែលផ្អែកលើច្បាប់ តម្រង់ទិសប្រជាជន ប្រជាជនជាកណ្តាល និងកិច្ចខិតខំប្រឹងប្រែងសហការគ្នាក្នុងអាស៊ាន ចាប់តាំងពីការចាប់ផ្តើមនៃសហគមន៍អាស៊ាន ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ កន្លងមក។ សូមសរសេរបន្ថែមអំពី ប្រវត្តិនៃបេក្ខភាព និងពិពណ៌នាអំពីគំនិតផ្តួចផ្តើមនាពេលអនាគតរបស់អ្នកដែលបានដាក់ពាក្យ។
❗️សមាគមសហគ្រិនវ័យក្មេងកម្ពុជានឹងរៀបចំសិក្ខាសាលាតម្រង់ទិសបន្ថែមអំពីកម្មវិធីនេះ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។