(English) ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ សមាគមសហគ្រិនវ័យក្មេងកម្ពុជា ដឹកនាំដោយគណកម្មការទី១៤ “កម្មការ គណនេយ្យ ពន្ធដារសាវនកម្ម និងអភិបាលកិច្ច” បានរៀបចំវគ្គបណ្ដុះបណ្ដាលលើកទី៦ ក្នុងចំណោម ១៤ វគ្គ (6th Module of 14 Series Training) ក្រោមប្រធានបទ «អភិបាលកិច្ចសាជីវកម្មសម្រាប់និរន្តភាព SMEs និងកំណើនចំណូល» ចែករំលែកដោយ លោកបណ្ឌិត គិត ចាន់ថង នាយកប្រតិបត្តិនៃក្រុមហ៊ុន សូតា ព្រឹហ្វេសិនណល ឯ.ក ដែលប្រព្រឹត្តិទៅនៅមជ្ឈមណ្ឌលអភិវឌ្ឍសហគ្រិនវ័យក្មេង (YEDC)។ វគ្គបណ្ដុះបណ្ដាលនេះមានអ្នកចូលរួមដោយផ្ទាល់ចំនួន ២៦នាក់ និងតាមរយៈហ្ស៊ូម (Zoom) ចំនួន ១៥នាក់។
វគ្គបណ្ដុះបណ្ដាលនេះបានផ្ដោតទៅលើចំណុចសំខាន់ៗក្នុងការគ្រប់គ្រងធនធានមនុស្ស ដោយរួមមាន៖
១. និយមន័យអភិបាលកិច្ចសាជីវកម្ម
២. ប្រភេទ និងតួនាទីរបស់ stakeholders
៣. តួនាទីរបស់ក្រុមប្រឹក្សាភិបាល
៤. មូលដ្ឋានគ្រិះនៃអភិបាលកិច្ចសាជីវកម្ម
៥. បញ្ហាចោតនៅក្នុងអភិបាលកិច្ចសាជីវកម្ម
វគ្គបណ្ដុះបណ្ដាលត្រូវបានប្រព្រឹត្តទៅប្រកបដោយផ្លែផ្កា ដោយសិក្ខាកាមទាំងអស់ទទួលបាននូវការយល់ដឹងអំពីយុទ្ធសាស្ត្រថ្មីៗយ៉ាងច្រើនពីវាគ្មិនជំនាញ និងបានចូលរួមយ៉ាងសកម្មក្នុងការផ្លាស់ប្ដូរមតិយោបល់ពីគ្នាទៅវិញទៅមក យ៉ាងស្វិតស្វាញផងដែរ។