នាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ សមាគមសហគ្រិនវ័យក្មេងកម្ពុជាបានរៀបចំវគ្គបណ្តុះបណ្តាលស្ដីពី “ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក” បង្រៀនដោយលោក យ៉ន សុភារិត ជាស្ថាបនិក និងនាយកគ្រប់គ្រង នៃក្រុមហ៊ុន BizKhmer Digital Media Co. Ltd
និងលោកហៀង វ៉ាន់នី ជាអគ្គនាយករង នៃក្រុមហ៊ុន K.O.S.I.G.N (Cambodia) Investment Co., Ltd ដោយមានសហគ្រិនចូលរួមដោយផ្ទាល់នៅខេត្តកំពត និងចូលរួមពីចម្ងាយតាមរយៈអនឡាញមកពីបណ្ដាខេត្តនានាចំនួន ៤៧នាក់ (ស្រី១៩នាក់) ដែលបានជ្រើសរើសចូលរួមក្នុងកម្មវិធី “គ្លីនិកបរិវត្តកម្មឌីជីថលនៃសហគ្រាសខ្នាតតូច និងមធ្យមដើម្បីជំរុញកំណើនសេដ្ឋកិច្ចឌីជីថល” ។
វគ្គបណ្ដុះបណ្ដាលនេះផ្ដោតសំខាន់ទៅលើការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការធ្វើទីផ្សារលើប្រព័ន្ធឌីជីថល ដែលមានការដាក់រួមបញ្ចូលគ្នានូវ ILO’s MSMEs Resilience Tools ដែលពិភាក្សាទៅលើគន្លឹះសំខាន់ៗរួមមាន៖
1. សក្ដានុពលទីផ្សារក្នុងឆ្នាំ២០២៣
2. ការប្រើប្រាស់យុទ្ធសាស្រ្តក្នុងការធ្វើទីផ្សារលើប្រព័ន្ធអនឡាញ និងគោលការណ៍នៃម៉ាកយីហោ
3. កត្តារារំាង និងដំណោះស្រាយ សម្រាប់អាជីវកម្មខ្នាតតូច និងមធ្យមក្នុងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក
– ឧបត្ថម្ភដោយ៖ មូលនិធិនៃការកសាងសមត្ថភាព ការស្រាវជ្រាវបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (CBRD) តាមរយៈក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, European Union, សហគ្រិនខ្មែរ, អង្គការពលកម្មអន្តរជាតិ (ILO)
– គាំទ្រដោយ៖ គម្រោងសម្ព័ន្ធភាព ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព នៃអង្គការ Aide et Action និងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)