ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២២ សមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តព្រះសីហនុបានរៀបចំ កិច្ចសំណេះសំណាល សមាជិកសមាគមសហគ្រិនវ័យក្មេងកម្ពុជា ក្រោមប្រធានបទ “រីកចម្រើនជាមួយសមាគមសហគ្រិនវ័យក្មេងកម្ពុជា” ដែលមានអ្នកចូលរួមជាថ្នាក់ដឹកនាំ និងសមាជិកសមាជិកាសមាគមសរុបចំនួន៣០រូប។ កិច្ចសំណេះសំណាលនេះរៀបចំឡើងក្រោមវត្តមានកិត្តិយសរបស់ លោកឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជាថ្នាក់ជាតិ ហើយមានរបៀបវារ: សំខាន់ៗចំនួន២គឺ៖
• ការចែករំលែកអំពី “ភាពជាអ្នកដឹកនាំជាអ្នកបម្រើ” (Servant Leadership) ដោយ ឧកញ៉ា សុខ ពិសិដ្ឋ សមាជិកនៃក្រុមប្រឹក្សាពិគ្រោះយោបល់សមាគមសហគ្រិនវ័យក្មេងកម្ពុជា និងជាសហស្ថាបនិក នាយកប្រតិបត្តិនៃក្រុមហ៊ុន ជីហ្គៀ គ្រុប (Ggear Group)
• កិច្ចពិភាក្សាអំពី “រីកចម្រើនជាមួយសមាគមសហគ្រិនវ័យក្មេងកម្ពុជា” ដឹកនាំដោយ លោក ហុង ប៊ុនទី ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តព្រះសីហនុ និងជានាយកក្រុមហ៊ុន T&J Asia Co., Ltd ដែលវាគ្មិនរួមមាន លោកឧកញ៉ា ប៉ិច បូឡែន ឧកញ៉ា សុខ ពិសិដ្ឋ លោក ជា មុនី សមាជិកកិត្តិយស សមាគមសហគ្រិនវ័យក្មេងកម្ពុជា និងប្រធានគ្រប់គ្រង រេហ្ស៊ីដិនស៍ បេដឌីង & ហ្វើនីឈ័រ លោក សៀត ស៊ីសុភក្ភិ នាយកប្រតិបត្តិ អ៊ែកធីវ ខមម្ញូនីខេសិន លោក លោក ហឿង ប៊ុនលី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តព្រះសីហនុ។
បន្ទាប់ពីកិច្ចសំណេះសំណាលបានបញ្ចប់ ថ្នាក់ដឹកនំា និងសមាជិកសមាជិកាសមាគមទាំងអស់បានចូលរួមទទួលទានអាហារថ្ងៃត្រង់ជាមួយគ្នាប្រកបដោយភាពស្និទ្ធស្នាល។
————————————
Contact: (+855) 16 999 762/ 70 263 864
Email: secretariat@yeacambodia.org