នារសៀលថ្ងៃទី11 ខែមិនា ឆ្នាំ២០២២ នៅវិទ្យាស្ថានចក្ខុវិស័យអាស៊ី សមាគមសហគ្រិនវ័យក្មេងកម្ពុជាដឹកនាំដោយ លោក ស៊ាង សុបញ្ញា ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា និង ជាប្រធានក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ានឆ្នាំ២០២២ និងក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំសមាគម បានចូលចូលជួប និងប្រគល់ជូននូវពានកិត្តិយសសហគ្រិនសង្គមឆ្នើម ឆ្នាំ២០២១ ជូន លោកឯកឧត្តមបណ្ឌិត សុក ស៊ីផាន់ណា ប្រឹក្សាជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា និងជា ប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី ដែលជាថ្នាក់ដឹកនាំឆ្នើម ក្នុងការកសាងស្នាដៃធំធេងជាច្រើនក្នុងការផ្តល់បទពិសោធន៍និងចំណេះដឹងជាច្រើនតាមរយៈការសិក្សាស្រាវជ្រាវ និងចូលរួមចំណែកយ៉ាងសកម្មក្នុងការរៀបចំគោលនយោបាយ និងច្បាប់ សម្រាប់វិស័យធុរកិច្ច ពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា។
– ជាកិច្ចចាប់ផ្តើម ឧកញ៉ា គួច ផេង ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់សហគ្រិនវ័យក្មេងកម្ពុជា បានលើកឡើងថា វីរៈភាព និងស្នាដៃដ៏ធំធេងជាច្រើនដែលមិនអាចកាត់ថ្លៃបាន របស់លោកឯកឧត្តមបណ្ឌិត សុក ស៊ីផាន់ណា ដែលបានបំពេញការងារយ៉ាងសកម្មក្នុងការចូលរួមរៀបចំកំណែទម្រង់គោលនយោបាយពាណិជ្ជកម្មនិងវិនិយោគរបស់កម្ពុជា ក៏ដូចជាការការផ្តល់នូវធនធានចំណេះដឹង បទពិសោធន៍ និងពត៌មានសំខាន់ៗដែល ដែលមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមជាតិទាំងមូលផងដែរ។ លោកឧកញ៉ាបានបន្ថែមទៀតថា វត្តមានរបស់ឯកឧត្ដមបណ្ឌិតបានធ្វើអោយពាណិជ្ជកម្មកម្ពុជាមានការរីចំរើន និងមានការទទួលស្គាល់ និងមានឈ្មោះបោះសម្លេងលើឆាកអន្តរជាតិ ផងដែរ។ ជាងនេះទៅទៀត ឯកឧត្ដមបណ្ឌិតជាសហស្ថបនឹកនិងសហស្ថនិកនូវ សមាគម ជាតិនិងអន្តរជាតិជាច្រើនក៏ដូចជា សមាគមសហគ្រិនវ័យក្មេងកម្ពុជាដែកបានផ្តួចផ្តើមនិងបង្កើតឡើងដោយការដឹកនាំនិងការផ្តល់គំនិតជ្រុំជ្រែងយ៉ាងសកម្មបំផុតពីឯកឧត្ដមបណ្ឌិត និងជាហេតុដែរធ្វើអោយសមាគមនៅតែអាចឈរជើងរឹងមាំមកដល់សព្វថ្ងៃ។ ដោយមើលឃើញនូវវីរៈភាព ស្នាដៃដ៏ធំធេង និងភាពលេចធ្លោរបស់ឯកឧត្ដមបណ្ឌិត ដែលមិនអាចមិនរំភើប មិនទទួលស្គាល់មិនបាន ក្រុមប្រឹក្សាភិបាល សមាជិកសមាជិការសមាគមសហគ្រិនវ័យក្មេងកម្ពុជាទាំងអស់ដែលជាម្ចាស់អាជីវកម្មប្រមាណ ៨០០ក្រុមហ៊ុន កំពុងប្រតិបត្តិការក្នុងវិស័យឯកជននៅកម្ពុជា បានបោះឆ្នោតគាំទ្រ ទទួលស្គាល់ និងប្រគល់ពានកិត្តិយសសហគ្រិនសង្គមឆ្នើម ឆ្នើមឆ្នាំ២០២១ ជូនលោកឯកឧត្តមបណ្ឌិត ។
ជាកិច្ចឆ្លើយតម ឯកឧត្ដមបណ្ឌិត សុក ស៊ីផាន់ណា ប្រឹក្សាជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា និងជា ប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ីបានផ្តល់កិច្ចស្វាគមន៍យ៉ាងកក់ក្កៅ និងបានវាយតម្លៃខ្ពស់ចំពោះ សមាគមសហគ្រិនវ័យក្មេងកម្ពុជា ដែលកន្លងមកតែងតែលេចធ្លោក្នុងការជួយកសាង និងពង្រឹងសមត្ថភាពដល់សហគ្រាសខ្នាតតូច មធ្យម និងធំ នៅកម្ពុជា។ ឯកឧត្ដមបណ្ឌិត បានកោតសសើរពីភាពសកម្មរបស់សមាគម និងអបអរសាទរសម្រាប់សមិទ្ធិផល ដែលសមាគមសម្រេចបាននាពេលកន្លងមក។
ជាចុងបញ្ចប់ ឯកឧត្ដមបណ្ឌិត បានបង្ហាញពីការពេញចិត្ត ការបន្តគាំទ្រ និងការជំរុញបន្ថែមទៀតដល់សហគ្រិនវ័យក្មេងទាំងអស់ក្នុងការបង្កើនសមត្ថភាពចាប់យកឱកាសទីផ្សារពាណិជ្ជកម្ម ឲ្យបានកាន់តែទូលំទូលាយ និងប្រសើរនាពេលអនាគត។