វគ្គបណ្តុះបណ្តាលស្តីពី “ខ្សែចង្វាក់ផ្គត់ផ្គង់ហិរញ្ញវត្ថុ”

September 16, 2024

ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ វគ្គបណ្តុះបណ្តាលស្តីពី “ខ្សែចង្វាក់ផ្គត់ផ្គង់ហិរញ្ញវត្ថុ” ត្រូវបានសហការរៀបចំឡើង ដោយសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុ (CMA) ដោយមានអ្នកចូលរួមដោយផ្ទាល់ចំនួន ៥០នាក់ និងពីចម្ងាយតាមរយៈ Zoom ចំនួន ៣២ រូប។

វាគ្មិនកិត្តិយស និងគ្រូបង្វឹក អញ្ជើញមកពីស្ថាប័នជាតិ និងអន្តរជាតិ បានចែករំលែកអំពីបទពិសោធ ការអនុវត្តល្អ ពីប្រទេសសិង្ហបុរី និងតៃវ៉ាន់ជាដើម។ ក្នុងនោះផងដែរ អ្នកជំនាញមកពីសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានធ្វើការណែនាំអំពី របៀបនៃការអនុវត្តខ្សែចង្វាក់ផ្គត់ផ្គង់ហិរញ្ញវត្ថុ ឱ្យមានប្រសិទ្ធភាពខ្ពស់។

ថ្លៃងក្នុងមតិស្វាគមន៍ ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានលើកឡើងថា សហគ្រិនត្រូវតែយកចិត្តទុកដាក់ខ្ពស់ក្នុងការសិក្សាស្វែងយល់អំពីប្រភពហិរញ្ញប្បទានឱ្យបានច្បាស់លាស់ និងត្រឹមត្រូវបំផុត ជាពិសេសការទទួលបាននូវព័ត៌មានពេញលេញ មុននឹងសម្រេចចិត្តទទួលយកហិរញ្ញប្បទាន ពោលគឺត្រូវប្រាកដថាហិរញ្ញប្បទាននោះ នឹងចូលរួមចំណែកអភិវឌ្ឍអាជីវកម្មរបស់ខ្លួនពិតប្រាកដមែន។

ម្ចាស់ឧបត្ថម្ភកម្មវិធី៖
• គម្រោង Feed the Future Cambodia Harvest III
• ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID)
• សហគ្រិនខ្មែរ (KE)
• សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC)

ម្ចាស់ឧបត្ថម្ភកម្មវិធីលទ្ធភាពទទួលបានហិរញ្ញវត្ថុ៖

Diamond Sponsor:
• ធនាគារវឌ្ឍនៈអាស៊ីចំកាត់ (អេប៊ីអេ)

Silver Sponsors:
• ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ARDB
• ធនាគារ កាណាឌីយ៉ា CANADIA BANK
• ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក (JTRUST-BANK)

Event Sponsor:
• ធនាគារ ស្ថាបនា
• ធនាគារ សហគ្រាសធុនតូច និងមធ្យម កម្ពុជា

Refreshment Sponsor:
• នាឡិ – Neal

ព័ត៌មានបន្ថែម: https://linktr.ee/yeacambodia
#YEAC #ABC #CMA #Investment #Policy #YoungEntrepreneurs #YEACambodia #Entrepreneurship #Business #Finance #Capital