(English) វគ្គបណ្ដុះបណ្ដាលក្រោមប្រធានបទ “ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce)”

September 11, 2024

(English) ភ្នំពេញ-នាថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានរៀបចំវគ្គបណ្ដុះបណ្ដាលក្រោមប្រធានបទ “ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce)” ដល់សិក្ខាកាមចំនួន ១២ នាក់ចូលរួមដោយផ្ទាល់ និង ១៦ នាក់ចូលរួមពីចម្ងាយតាមប្រព័ន្ធហ្ស៊ូម។

វគ្គបណ្ដុះបណ្ដាលនេះមានការសម្របសម្រួល និងចែករំលែកដោយលោក ជា​ ​ឡង់ដា ស្ថាបនិក និងនាយកគ្រប់គ្រងនៃក្រុមហ៊ុន BookMeBus។ វគ្គបណ្ដុះបណ្ដាលនេះផ្ដោតលើការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកសម្រាប់សហគ្រាសធុនតូច និងមធ្យម ដោយផ្ដោតទៅលើចំណុចសំខាន់ៗមួយចំនួនដូចជា៖

១. ទិដ្ឋភាពរួមនៃការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនៅកម្ពុជា
២. កត្តារាំងស្ទះ និងដំណោះស្រាយ សម្រាប់អាជីវកម្មខ្នាតតូច និងមធ្យមក្នុងវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក
៣.​ ការប្រើប្រាស់យុទ្ធសាស្រ្តទីផ្សារនៅលើប្រព័ន្ធអេឡិចត្រូនិកសម្រាប់បង្កើនការលក់ផលិតផល/សេវាកម្មរបស់អាជីវកម្ម

វគ្គបណ្ដុះបណ្ដាលនេះទទួលបានគាំទ្រដោយមូលនិធិនៃការកសាងសមត្ថភាព ការស្រាវជ្រាវ និងការអភិវឌ្ឍវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (CBRD) តាមរយៈក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងសហការគាំទ្រដោយ សហគ្រិនខ្មែរ (KE)។

គាំទ្រដោយ៖
•​ មូលនិធិស.អ តាមរយៈក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC)
•​ សហគ្រិនខ្មែរ (KE)

ព័ត៌មានបន្ថែម: https://linktr.ee/yeacambodia