នៅថ្ងៃ ទី១៤ ខែកក្កដា ឆ្នាំ២០២២៖ សមាគមសហគ្រិនវ័យក្មេងកម្ពុជា ដឹកនាំដោយ លោក ស៊ាង សុបញ្ញាប្រធានសមាគម ដីកនាំការប្រជុំក្រុមប្រឹក្សាភិបាល លើកទី៣ ក្នុងឆ្នាំ ២០២២ ដើម្បី ធ្វើបច្ចុប្បន្នភាព ពីសកម្មភាពដែលបានអនុវត្តក្នុង ៦ខែកន្លងមកនេះ ក៏ដូចជាការ ដាក់ផែនការបន្ត។ កិច្ចប្រជុំពិភាក្សានេះក៏បានផ្តោតទៅសំខាន់ទៅលើទិសដៅយុទ្ធសាស្រ្ត អភិវឌ្ឍសមាគមឲ្យកាន់តេមានប្រសិទ្ធិភាព ជាពិសេសយុទ្ធសាស្រ្តនានា ដើម្បីបង្កើនអត្ថប្រយោជន៏ដល់សមាជិកនៅគ្រប់សាខានៃសមាគមសហគ្រិនវ័យក្មេងកម្ពុជា។
ក្នុងនេះឱកាសផងដែរ ឧកញ៉ា ប៉ិច បូឡែន អនុប្រធានប្រតិបត្តិនៃសមាគមសហគ្រិនវ័យក្មេងកម្ពុជា និង ជាប្រធានគណៈកម្មការចំពោះកិច្ចក្នុងការរៀបចំប្រារព្វ មហោស្រពសហគ្រិនវ័យក្មេងអាស៊ាន (AYE Carnival) ២០២២ បានធ្វើបច្ចុប្បន្នភាពសមិទ្ធផលនៃដំណើរការនៃការរៀបចំកម្មវិធី ក៏ដូចជាលើកទឹកចិត្តក្រុមប្រឹក្សាភិបាលទាំងអស់បន្តរប្រឹងប្រែងអោយកាន់តែខ្លាំងទៀតដើម្បីជាប្រយោជន៏ សម្រាប់សហគ្រិនអាស៊ាននិង ដើម្បីមុខមាត់MSMEs និងកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះ។