នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣៖ លោកស្រី យូ បូរី អនុប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានដឹកនាំសហគ្រិនស្រ្តីរបស់សមាគមសហគ្រិនវ័យក្មេងកម្ពុជាដែលបានទទួលពានរង្វាន់ ASEAN Women Entrepreneurship Network (AWEN) Award 2023 នៅប្រទេសឥណ្ឌូនេស៊ី រួមជាមួយនឹង Cambodian women Entrepreneurs Network (CamWen) បានធ្វើការជួបសម្តែងការគួរសម លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ដើម្បីណែនាំសហគ្រិនស្រ្តីដែលទទួលបានពានរង្វាន់ ក៏ដូចជាធ្វើបច្ចុប្បន្នភាពទាក់ទងនិងសកម្មភាពដែលបានអនុវត្តកន្លងមក និងបានពិភាក្សា សំណះសំណាល ក៏ដូចសុំការផ្តល់យោបល់ពីលោកជំទាវ ដើម្បីពង្រឹងនិងលើកទឹកចិត្តសហគ្រិនស្រ្តីបន្តទៅមុខទៀត។ចិត្តសហគ្រិនស្រ្តីបន្តទៅមុខទៀត។