ក្នុងឱកាសកិច្ចជំនួបសមាជិកសមាជិកាដែលជាម្ចាស់អាជីវកម្មលើកទី៣ប្រចាំឆ្នាំ២០២២ (3rd CEO Gathering 2022)

November 26, 2022

ភ្នំពេញ៖ នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ ក្នុងឱកាសកិច្ចជំនួបសមាជិកសមាជិកាដែលជាម្ចាស់អាជីវកម្មលើកទី៣ប្រចាំឆ្នាំ២០២២ (3rd CEO Gathering 2022) ដែលបានប្រារព្ធធ្វើឡើងនៅផ្សារទំនើបអូឡាំព្យាម៉ល (Olympia Mall) សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) បានបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយនិយ័តករបរធនបាលកិច្ច(ន.ប.ធ) ដើម្បីលើកកិច្ចសហប្រតិបត្តិការលើកកម្ពស់ការយល់ដឹង និងជំរុញឱ្យមានការចូលរួមរបស់សហគ្រិនវ័យក្មេងកម្ពុជា នៅក្នុងវិស័យបរធនបាលកិច្ចនៅកម្ពុជា។
ការចុះហត្ថលេខាលើអនុស្សរណៈនេះ ត្រូវបានធ្វើឡើងដោយវត្តមានដ៏ខ្ពង់ខ្ពស់រវាងលោក ស៊ាង សុបញ្ញា ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងជាប្រធានក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ានឆ្នាំ២០២២ និង ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច។
ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ លោក ស៊ាង សុបញ្ញា បានមានប្រសាសន៍ថា “ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការនាពេលនេះ ជាសញ្ញាវិជ្ជមានមួយ ដែលបង្ហាញពីការជួយជ្រោមជ្រែង និងលើកកម្ពស់វិស័យឯកជន ជាពិសេសសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នៅក្នុងប្រទេសកម្ពុជា ឱ្យមានវឌ្ឍនភាពក្នុងកិច្ចការអាជីវកម្មរបស់ខ្លួនបន្ថែមទៀត”។
គួរដឹងដែរថា ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាក្នុងកិច្ចជំនួបម្ចាស់អាជីវកម្មដ៏មានសារៈសំខាន់នេះ ជាចំណែកចូលរួមអភិវឌ្ឍវិស័យបរធនបាលកិច្ចនៅប្រទេសកម្ពុជា តាមរយៈការលើកកម្ពស់ ការយល់ដឹង ការត្រៀមខ្លួន និងការធ្វើប្រតិបត្តិការបរធនបាលកិច្ច តាមរយៈការលើកទឹកចិត្ត និងជំរុញសហគ្រិនវ័យក្មេងនៅកម្ពុជាចូលរួមផ្សព្វផ្សាយអំពីវិស័យបរធនបាលកិច្ច ក៏ដូចជាចូលរួមវិនិយោគក្នុងវិស័យនេះផងដែរ។

https://t.me/YEACambodia for more information
#IloveYEAC
#YEAC
#AYEC
#ASEANYoungEntrepreneursCarnival