(English) កំពត៖ នៅរសៀលថ្ងៃសុក្រ ទី០៧ ខែកក្កដា ឆ្នាំ២០២៣ ប្រតិភូរបស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា ដឹកនាំដោយលោក លោក ស៊ឹម ចាន់គីរីរត្ន អនុប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ពេញ ភារម្យ អភិបាលរងខេត្តកំពត។ នាឱកាសដ៏ត្រចះត្រចង់នេះ កិច្ចសំណេះសំណាលបានផ្តោតលើកិច្ចពិភាក្សាលើពង្រាង មគ្គុទេសន៍វិនិយោគខេត្តកំពត ដែលផ្តល់ការឧបត្ថម្ភដោយ សហគមន៍អ៊ឺរ៉ុប និងគាំទ្រដោយអង្គ Aide et Action.
ឯកឧត្តមអភិបាលរង បានសម្តែងការគាំទ្រសមាគមសហគ្រិនវ័យក្មេងកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងក្នុងរៀបចំចងក្រងមគ្គុទេសន៍វិនិយោគសម្រាប់ខេត្តកំពតនេះ រដ្ឋបាលខេត្តកំពតនឹងជួយជ្រោមជ្រែងសមាគមសហគ្រិនវ័យក្មេងកម្ពុជាក្នុងការចងក្រងសៀវភៅនេះឡើង ដើម្បីជាព័ត៌មានយ៉ាងសំខាន់សម្រាប់អ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេស ដើម្បីជាទុនក្នុងការសម្រេចចិត្តវិនិយោគ។