ទិវាសហគ្រិនភាពកម្ពុជា ២០២៤ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM)

November 6, 2024

នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សមាគមសហគ្រិនវ័យក្មេងកម្ពុជា សហការជាមួយ សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) និងអង្គការបណ្តាញសហគ្រិនភាពសកល-កម្ពុជា (GEN Cambodia) រៀបចំ “ទិវាសហគ្រិនភាពកម្ពុជា ២០២៤”។ ​កម្មវិធីនេះធ្វើឡើងក្រោមប្រធានបទ “វិនិយោគលើសហគ្រិនវ័យក្មេងដើម្បីសេដ្ឋកិច្ចប្រកបដោយថាមវន្ត និងបរិយាបន្ន” ដែលមាននិស្សិតចូលរួម
យ៉ាងច្រើនកុះករសរុប ១០៦នាក់ ដែលនេះជាការបង្ហាញនូវការចាប់អារម្មណ៍ខ្លាំងទាក់ទងនឹងសហគ្រិនភាព និងកំពុងចាប់យកសហគ្រិនភាពជាជំនាញរបស់ខ្លួននៅថ្នាក់បរិញ្ញាបត្រផងដែរ។

កម្មវិធីនេះបានរៀបចំឡើងជាវេទិកាចែករំលែក អំពីសហគ្រិនភាព និងភាពជាអ្នកដឹកនាំប្រកបដោយចក្ខុវិស័យ និងប្រសិទ្ធភាព ដែលមានវាគ្មិនចូលរួមចែករំលែកមកពីស្ថាប័នល្បីៗ និងដែលមានចំណេះដឹង ជំនាញ និងភាពច្នៃប្រឌិតផ្សេងៗគ្នា ក្នុងនោះរួមមានអ្នកស្រី ហ៊ាង អូមួយ ស្ថាបនិក និងជាអគ្គនាយិកានៃក្រុមហ៊ុន អាឌីទី ឯ.ក លោក ញ៉េប ទីណាល់ នាយកនៃសាលារៀនខេមហ្វឺស និងលោកបណ្ឌិត សុខ ស៊ាង សាស្ត្រាចារ្យផ្នែកសហគ្រិនភាពនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង។

ទិវាសហគ្រិនភាពកម្ពុជា ២០២៤ ទទួលបានការចាប់អារម្មណ៍ពីបណ្ដាសហគ្រិនវ័យក្មេង និងយុវជនជំនាន់ក្រោយទូទាំងប្រទេស ហើយមានអ្នកចូលរួមអបអរសាទរជាច្រើនផងដែរ។ទិវានេះតែងតែត្រូវបានប្រទេសជាច្រើនរៀបចំឡើងរៀងរាល់ចុងឆ្នាំដូចៗគ្នា ប្រមាណជាជាង ២០០ ប្រទេស ហើយមានអ្នកចូលរួមសរុបប្រហែល ១០ លាននាក់ ដើម្បីចូលរួមក៏ដូចជាផ្សារភ្ជាប់បណ្ដាញសហគ្រិន ជាមួយនឹងអ្នកដែលមានសក្ដានុពល អ្នកបណ្ដុះបណ្ដាល និងអ្នកវិនិយោគ។

សហការរៀបចំ៖
• អង្គការបណ្ដាញសហគ្រិនវ័យក្មេងកម្ពុជា
• ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
• ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

គាំទ្រដោយ៖
• សហគ្រិនខ្មែរ
• គម្រោង Feed the Future Cambodia Harvest III
• ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID)

Platinum Sponsor
• ក្រុមហ៊ុន JTI