ដំណើរទស្សនកិច្ចទៅកាន់សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន(ស.ស.រ)។

September 10, 2022
ភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ – សមាគមសហគ្រិនវ័យក្មេងកម្ពុជាថ្នាក់ជាតិ (YEAC) បានរៀបចំកម្មវិធី “ដំណើរទស្សនកិច្ចទៅកាន់សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន(ស.ស.រ)” ដែលដឹកនាំដោយលោកឧកញ៉ា គួច ផេង ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់នៃសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងមានវត្តមានអញ្ជើញចូលរួមពីសមាជិកសមាជិការបស់សមាគមប្រមាណជាង៣០នាក់។
កម្មវិធីនេះត្រូវបានធ្វើឡើងក្នុងគោលបំណង៖
១. ស្វែងយល់ពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលជំរុញឱ្យមានការផ្លាស់ប្តូរនៅក្នុងប្រព័ន្ធសេដ្ឋកិច្ច និងរូបិយវត្ថុរបស់កម្ពុជា
២. ស្វែងយល់ពីសារៈសំខាន់នៃប្រាក់ក្នុងការកសាងឯករាជ្យ និងអធិបតេយ្យភាពរបស់ប្រទេស
៣. បង្កើតបណ្ដាញទំនាក់ទំនង និងបង្កើនចំណងមិត្តភាពរវាងសមាជិកសមាជិការបស់សមាគមឲ្យកានតែជិតស្និទ
ដំណើរទស្សនកិច្ចនេះបានប្រព្រឹត្តទៅយ៉ាងជោគជ័យ ដោយសមាជិកសមាជិកាទាំងអស់មានសេចក្តីរីករាយដែលបានស្តាប់និងស្វែងយល់ពីព្រឹត្តិការណ៍សំខាន់ៗទាក់ទងនឹងរូបិយវត្ថុរបស់កម្ពុជា និងជាពិសេសបានជជែកកំសាន្តជាមួយសហគ្រិនមកពីគ្រប់វិស័យដើម្បីកសាងបណ្តាញ និងបង្កើនការយល់ដឹងបន្ថែមទៀតទាក់ទងនឹងប្រវត្តិសាស្រ្ត និងការធ្វើអាជីវកម្ម។
គេហទំព័រហ្វេសប៊ុករបស់សារមន្ទីរ ព្រះស្រីឦសានវរ្ម័ន៖ www.facebook.com/sosoromuseum/?_rdc=1&_rdr
————————————-
Contact: (+855) 16 999 762/ 70 263 864
Email: secretariat@yeacambodia.org