ភ្នំពេញ កម្ពុជា នៅថ្ងៃទី26ខែមេសាឆ្នាំ2022 សមាគមសហគ្រិនវ័យក្មេងកម្ពុជាដឹកនាំដោយឧកញ៉ា បុិច បូឡែន ដែលជាអនុប្រធានប្រតិបត្តិនៃ YEAC និង អ្នកស្រី យូ បូរីដែលជាអនុប្រធាន YEACដែលបានចួលរួមក្នុងការផ្គូរផ្គងអាជីវកម្មរវាងកម្ពុជា ជប៉ុនដែលបានរៀបចំឡើងដោយ JCA YEAC និងFASMAC បានធ្វើឡើងនៅភោជនីយដ្ឋានទន្លេបាសាក់។
ជំនួបនេះមានការរៀបចំពិធីអនុស្សរណៈនៃការយោគយល់គ្នារវាងដៃគូភាគី JCA YEAC និង FASMEC ក៏មានព្រមគ្នាជាមួយនឹងការជួបជុំពិសារអាហារពេលល្ងាច រវាងប្រតិភូ កម្ពុជា ជប៉ុនដែលមានការចូលរួមយ៉ាងល្អក្រៃលែងដែលធ្វើឲការជួបជុំមួយនេះមានការបញ្ចេញមតិជាច្រើននិងជាផ្លែផ្កាដល់សហគ្រិនដែលបានចូលរួមទាំងអស់។ កម្មវិធីមួយនេះពិតជាសោមនសរីករាយជាក្រៃលែងរវាងភាគី កម្ពុជា ជប៉ុនក្នុងការផ្លាស់ប្តូរផ្នត់គំនិតក្នុងការធ្វើជំនួញ។