កម្មវិធី “លទ្ធភាពទទួលបានហិរញ្ញប្បទាន” ។

April 1, 2022
ភ្នំពេញ៖ នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ – សមាគមសហគ្រិនវ័យក្មេងកម្ពុជា សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានសហការរៀបចំ ពិធី បើកដំណើរការ កម្មវិធី “លទ្ធភាពទទួលបានហិរញ្ញប្បទាន” ក្នុងគោលបំណង លើកកម្ពស់នូវលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម និងសហគ្រិនស្ត្រីនៅកម្ពុជា។ សហគ្រិនចំនួន ៨០រូប បានចូលរួមដោយផ្ទាល់ និងអ្នកចូលរួមពីចម្ងាយតាមហ្ស៊ូម ចំនួន១៥០នាក់។
កម្មវិធីនេះមានវត្តមានអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពី លោកជំទាវបណ្ឌិត ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា ដែលផ្តល់កិត្តិយសចូលរួមជាគណៈអធិបតី និងផ្តល់បទបាឋកថា ស្តីអំពីទិដ្ឋភាពទូទៅនៃទីផ្សារហិរញ្ញវត្ថុកម្ពុជា។ ថ្លែងក្នុងកម្មវិធី លោកជំទាវបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ សមាគមសហគ្រិនវ័យក្មេងកម្ពុជា សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលបានយកចិត្តទុកដាក់បង្កើតឲ្យមានកម្មវិធីនេះឡើង។ កម្មវិធី“លទ្ធភាពទទួលបានហិរញ្ញប្បទាន” ពិតជានឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ។
………………………
ពីកម្មវិធី សូមអរគុណម្ចាស់ឧបត្ថម្ភ៖
អ្នកឧបត្ថម្ភធំ៖
• ធនាគារABA
• ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា
• ទីភ្នាក់ងារជំនួយអាមេរិក ដើម្បីអភិវឌ្ឍន៍អន្ដរជាតិ USAID តាមរយៈអង្គការផេកប្រចាំនៅកម្ពុជា
អ្នកឧបត្ថម្ភបន្ទាប់៖
• ធនាគារ កាណាឌីយ៉ា
• គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី
• សាជីវកម្មធានាឥណទានកម្ពុជា
• ធនាគារ វីង (ខេមបូឌា)
• គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុខេមា លីមីតធីក
• ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា
ដៃគូអនុវត្តកម្មវិធី ក្រុមហ៊ុន បញ្ជី