នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ នៅសណ្ឋាគារ Hyatt សមាគមសហគ្រិនវ័យក្មេងកម្ពុជាដឹកនាំដោយ លោក ស៊ាង សុបញ្ញា ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា និង ជាប្រធានក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ានឆ្នាំ២០២២ និងសមាជិកសមាជិកា បានចូលរួមក្នុងកម្មវិធីសន្នីសីទអន្តរជាតិស្តីពី «ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ចកម្មសេរីកម្ពុជា-ចិន (CCFTA) និងកាលានុវត្តភាពសេដ្ឋកិច្ចសម្រាប់កម្ពុជា» ដែលបានការសហការរៀបចំឡើងដោយវិទ្យាស្ថានចក្ខុវិស័យអាស៊ី និងស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងផ្ដល់នូវវេទិកាសម្រាប់កិច្ចសន្ទនានិងការចែករំលែកចំណេះដឹងនិងបទពិសោធន៍ អំពីកាលានុវត្តន៍ភាពនិងបញ្ហាប្រឈមកើតចេញពីកិច្ចព្រមព្រៀងពាណិជ្ចកម្មសេរីកម្ពុជា-ចិននិងកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយតំបន់នៅកម្ពុជា។