ភ្នំពេញ៖ នាព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ – សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) សហការជាមួយផ្សារទំនើបអូឡាំព្យា Olympia Medical Hub និង Intercare បាននឹងកំពុងរៀបចំកម្មវិធីបរិច្ចាគឈាម *បរិច្ចាគឈាមដើម្បីសង្គ្រោះជីវិត
* ដោយស្ម័គ្រចិត្តនៅផ្សារទំនើបអូឡាំព្យា ជាន់ទីផ្ទាល់ដី (The Olympia Mall, Ground Floor) ដែលមានវត្តមានដ៏ខ្ពង់ខ្ពស់អញ្ជើញចូលរួមពី លោក ស៊ាង សុបញ្ញា ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងជាប្រធានក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ានកម្ពុជា ព្រមទាំងសមាជិកសមាជិកាសមាគមសហគ្រិនវ័យក្មេងកម្ពុជា។