ខេត្តកំពត ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជាបានជួបសំណេះសំណាល ក្នុងកម្មវិធីជួបជុំសហគ្រិន ដែលមានអ្នកចូលរួមប្រមាណ 30 នាក់ចូលរួមដោយផ្ទាល់ និងចូលរួមពីចម្ងាយប្រមាណ 20នាក់។
ឧកញ៉ាបានគូសបញ្ជាក់អំពីសក្កានុពលនៃការបង្កើតសាខាសមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាខេត្តកែប និងកំពត ដែលជាខេត្តមួយមានសក្តានុពល និងធនធានសំខាន់ៗសម្រាប់ការវិនិយោគ។
ក្នុងកម្មវិធីក៏មានការចែករំលែកចំណេះដឹងពីអ្នកស្រី ចៅ លន់ម៉ូលីកា CEO នៃក្រុមហ៊ុន CSDC អំពីខ្សែចង្វាក់ផ្គត់ផ្គង់និងផលិតផល។