សមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាខេត្តព្រះសីហនុ បានរៀបចំវគ្គបណ្ដុះបណ្ដាល ក្រោមប្រធានបទ “សិល្បះនៃការនិយាយជាសាធារណៈ”

May 6, 2023

(ភាសាខ្មែរ)

ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣ សមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាខេត្តព្រះសីហនុ បានរៀបចំវគ្គបណ្ដុះបណ្ដាល ក្រោមប្រធានបទ “សិល្បះនៃការនិយាយជាសាធារណៈ” ដែលផ្តល់កិត្តិយសបង្វឹកដោយ លោក ស៊ាង សុបញ្ញា ជាអគ្គនាយក វិទ្យាស្ថានអន្តរជាតិកម្ពុជា – អាស៊ាន ប្រព្រឹត្តិទៅទីរួមខេត្តព្រះសីហនុ វគ្គបណ្ដុះបណ្ដាលនេះមានអ្នកចូលរួមដោយផ្ទាល់ចំនួន ៣០នាក់ និងតាមរយៈហ្ស៊ូម (Zoom) ចំនួនជាង៣០នាក់។
លោក ហុង ប៊ុនទី ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តព្រះសីហនុ មានមតិស្វាគមន៍ ដែលគូសបញ្ជាក់ពីយុទ្ធសាស្រ្តរបស់សមាគម​សហគ្រិន​វ័យក្មេង​ក្នុង​ការជួយ​គាំទ្រ​ដល់សហគ្រិនកម្ពុជាទាំងអស់ជាពិសេសអាជីវករនៅក្នុងខេត្តព្រះសីហនុ​តួយ៉ាងវគ្គបណ្តុះបណ្តាលក្នុងថ្ងៃនេះគឺពិតជាចូលរួមចំណែកក្នុងការអភិវឌ្ឍ​សមត្ថភាពដល់សមាជិក។ វគ្គបណ្ដុះបណ្ដាលនេះផ្ដោតសំខាន់ទៅលើការយល់ដឹងពីយុទ្ធសាស្ត្រក្នុងការធ្វើបង្ហាញជាសាធារណៈឲ្យមានប្រសិទ្ធិភាព និងទាក់ទាញ ដែលជាគោលសំខាន់ធ្វើអោយអាជីវកម្មកាន់តែមានភាពប្រសើរឡើង។
ឧបត្ថម្ភដោយ៖ European Union
គាំទ្រដោយ៖ គម្រោង សម្ព័ន្ធភាព ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព នៃអង្គការ Aide et Action