វគ្គបណ្តុះបណ្តាលស្តីពី «ការគ្រប់គ្រងទុនបង្វិល និងលំហូរសាច់ប្រាក់»។

October 22, 2022
ស្ថិតក្នុងកម្មវិធីលទ្ធភាពទទួលបានហិរញ្ញប្បទាន ដើម្បីលើកកម្ពស់ម្ចាស់អាជីវកម្មទទួលបានហិរញ្ញប្បទាន និងពង្រឹងសមត្ថភាពគ្រប់គ្រងហិរញ្ញវត្ថុរបស់ក្រុមហ៊ុន សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការគ្រប់គ្រងទុនបង្វិល និងលំហូរសាច់ប្រាក់» នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២។
ក្នុងវគ្គបណ្តុះបណ្តាលនេះ មានសហគ្រិនចំនួន៣៥នាក់ចូលរួមដោយផ្ទាល់នៅសណ្ឋាគារ និង ភោជនីយដ្ឋាន បិប្បលិ នៅក្នុងទីរួមខេត្តកំពត និង២០នាក់ចូលរួមពីចម្ងាយតាមប្រព័ន្ធហ៊្សូម (Zoom) ក្រោមអធិបតីភាព លោក ប៊ុន សម្បត្តិ អគ្គលេខាធិការនៃសមាគមសហគ្រិនវ័យក្មេងកម្ពុជា។
វគ្គបណ្តុះបណ្តាលនេះបង្វិកដោយអ្នកជំនាញផ្នែកហិរញ្ញវត្ថុ លោក ស៊ឹម ចាន់គីរីរត្ន អនុប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា ស្ថាបនិក និងជានាយកប្រតិបិត្តិក្រុមហ៊ុនបញ្ជី។
ជំហានបន្ទាប់ សហគ្រិនដែលបានចូលរួមក្នុងកម្មវិធី នឹងទទួលបានការគាំទ្រពីសមាគមក្នុងការស្វែករកហិរញ្ញប្បទានដើម្បីពង្រីកអាជីវកម្មរបស់គាត់។
សហការឧបត្ថម្ភថវិកា ពីសហគមន៍អឺរ៉ុប និងសហគ្រិនខ្មែរ
គាំទ្រ ដោយ អង្គការ Aide et Action
————————————
Contact: (+855) 16 999 762/ 70 263 864
Email: secretariat@yeacambodia.org