លោកស្រី យូ បូរី អនុប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានដឹកនាំសមាជិកក្នុងគណៈកម្មការទី៨ “គណៈកម្មការសហគ្រិនស្ត្រីវ័យក្មេង”របស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា

December 12, 2022
ភ្នំពេញ៖ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២_លោកស្រី យូ បូរី អនុប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានដឹកនាំសមាជិកក្នុងគណៈកម្មការទី៨ “គណៈកម្មការសហគ្រិនស្ត្រីវ័យក្មេង”របស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា ចូលរួមក្នុងវេទិកាអ្នកដឹកនាំស្រ្តីអាស៊ាន-អូស្រ្តាលី ស្តីពីការលើកកម្ពស់សហគ្រិនភាពស្រ្តី ឆ្ពោះទៅរកកំណើនសេដ្ឋកិច្ចក្នុងតំបន់ ដែលបានរៀបចំឡើងដោយក្រសួងកិច្ចការនារី និងស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា នៅសណ្ឋាគារ Raffles Hotel Le Royal។
វេទិកានេះបានរៀបចំឡើងក្នុងគោលបំណងដើម្បីផ្តល់ជាវេទិកាឱ្យសហគ្រិនស្ត្រីនៅអាស៊ាន និងអូស្រ្តាលី បានជួបប្រាស្រ័យទាក់ទង ចងបណ្តាញទំនាក់ទំនង ផ្លាស់ប្តូរមតិយោបល់ ចែករំលែកមេរៀនបទពិសោធន៍ និងដើម្បីស្វែងរកមធ្យោបាយនានា ដើម្បីជំរុញការសម្រេចការអនុវត្ត “សេចក្តីថ្លែងការណ៍ស្តីពីការកសាងអនាគតប្រកបដោយចីរភាព បរិយាប័ន្ន និងកាន់តែរឹងមាំ៖ បំផុសសហគ្រិនភាពរបស់ស្រ្តីនៅក្នុងអាស៊ាន” ដែលបានអនុម័តនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១។
————————————
For more information:
Contact: (+855) 16 999 762/ 70 263 864
Email: secretariat@yeacambodia.org