ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ សមាគមសហគ្រិនវ័យក្មេងកម្ពុជា ដឹកនាំដោយប្រធានសមាគម លោក សៀង សុបញ្ញា បានរៀបចំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំរបស់សភាពាណិជ្ជកម្មកាណាដា

November 15, 2022
នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ សមាគមសហគ្រិនវ័យក្មេងកម្ពុជា ដឹកនាំដោយប្រធានសមាគម លោក សៀង សុបញ្ញា បានរៀបចំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំរបស់សភាពាណិជ្ជកម្មកាណាដា ស្ថិតនៅការិយាល័យរបស់សមាគមផ្ទាល់។ ប្រធានបទជាច្រើនត្រូវបានលើកឡើងមកពិភាក្សារវាងភាគីទាំងពីរ ក្នុងនោះរួមមាន ឱកាសវិនិយោគនៅកម្ពុជា ភាពជាដៃគូជាមួយវិនិយោគិនកម្ពុជា ការបង្កើតឱកាសការងារដល់ពលរដ្ឋកម្ពុជា គោលនយោបាយវិនិយោគ ពង្រឹងទំនាក់ទំនងនៃការវិនិយោគរវាងកម្ពុជានិងកាណាដា ក៏ដូចជាកិច្ចសហប្រតិបត្តិការជុំវិញការផ្លាស់ប្ដូរព័ត៌មាន និងទិន្នន័យទីផ្សារវិនិយោគនៅកម្ពុជា និងកាណាដា។ កិច្ចប្រជុំនេះបានប្រព្រឹត្តិទៅយ៉ាងរលូន និងជោគជ័យ ដោយភាគីទាំងពីរបានប្ដេជ្ញាខិតខំបន្តកិច្ចសហការគ្នា ក្នុងការជំរុញការអនុវត្តនូវគម្រោងវិនិយោគធំៗមួយចំនួន ជាពិសេសការពិនិត្យលទ្ធភាពផ្លាស់ប្ដូរចំណេះដឹងពីសក្ដានុពលក្នុងការវិនិយោគរវាងកម្ពុជា និងកាណាដា។
————————————
Contact: (+855) 16 999 762/ 70 263 864
Email: secretariat@yeacambodia.org