កិច្ចជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត ដើម្បីបង្កើតសមាគមសហគ្រិនវ័យក្មេងកម្ពុជាប្រចាំខេត្តកំពតនិង ការរៀបចំចងក្រងសៀវភៅមគ្គុទ្ទេសក៍វិនិយោគសម្រាប់ខេត្តខេត្តកំពត។

March 10, 2023
កិច្ចជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត ដើម្បីបង្កើតសមាគមសហគ្រិនវ័យក្មេងកម្ពុជាប្រចាំខេត្តកំពតនិង ការរៀបចំចងក្រងសៀវភៅមគ្គុទ្ទេសក៍វិនិយោគសម្រាប់ខេត្តខេត្តកំពត។
ខេត្តកំពត នារសៀលថ្ងៃទី១០ ខែមិនា ឆ្នាំ២០២៣ សមាគមសហគ្រិនវ័យក្មេងកម្ពុជា ដឹកនាំដោយ លោក ស គីណាល់ អនុប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា លោក សៀត ស៊ីសុភក្តិ ព្រឹទ្ធសមាជិកសមាគមនិងជាប្រធានគណកម្មាការ ពង្រឹងនិងពង្រីកសាខាខេត្ត និងក្រុមប្រឹក្សាភិបាលទទួលបន្ទុកអភិវឌ្ឍ សមាជិក បានដឹកនាំប្រតិភូសមាគម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត។
ជាការឆ្លើយតប ឯកឧត្តមអភិបាល បានចូលរួមអបអរសាទរចំពោះវឌ្ឍនភាពការងាររបស់សមាគមក្នុងរយៈពេលកន្លងមក និងបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះការរៀបចំបង្កើតឲ្យសមាគមសហគ្រិនវ័យក្មេងកម្ពុជាប្រចាំខេត្តកំពត និងការរៀបចំចងក្រងសៀវភៅមគ្គុទ្ទេសក៍វិនិយោគសម្រាប់ខេត្តខេត្តកំពត។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ការរៀបចំបង្កើតឲ្យមានសមាគមប្រចាំខេត្តកំពត គឺពិតជាមានសារៈសំខាន់ ត្បិតមានអាជីវកម្មជាច្រើន ដែលត្រូវឲ្យមានការធ្វើការជាមួយគ្នាជាក្រុមដើម្បីដោះស្រាយបញ្ហានេះទាំងអស់គ្នា។ ឯកឧត្តមបានបន្តផ្តល់អនុសាសន៍ឲ្យសមាគមបានកៀរគរសមាជិក ដែលស្ថិតក្នុងវិស័យសំខាន់ៗដូចជា ទេសចរណ៍ ឧស្សាហកម្ម និងកសិកម្ម ។
សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានថ្លែងអំណរគុណចំពោះអនុសាសន៍ដ៏មានអត្ថន័យរបស់ឯកឧត្តមអភិបាល។
ជំនួបនេះ បានបញ្ចប់ប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធស្នាលជាទីបំផុត។
————————————
សម្រាប់ព័ត៌មានបន្ថែម៖
តេឡេក្រាម: https://t.me/YEACambodia
ទំនាក់ទំនង: (+855) 16 999 762/ 70 263 864
អ៊ីម៉ែល: secretariat@yeacambodia.org
ហ្វេសប៊ុក: www.facebook.com/YEACambodia
គេហទំព័រ: www.yeacambodia.org
ទីតាំង: https://bit.ly/3AxdWJ7