(ភាសាខ្មែរ) នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ក្រោមកិច្ចសហការក្នុងភាពជាដៃគូយុទ្ធសាស្រ្តជាមួយសមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវ “កម្មវិធីលទ្ធភាពទទួលបានហិរញ្ញប្បទាន ២០២៤” ក្នុងឱកាសនៃសន្និបាតបូកសរុបការងារប្រចាំឆ្នាំ ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម វ៉េង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឯកឧត្ដម យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា ឯកឧត្ដម ប៉ា វង្សវិចិត្រ អនុរដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) និងឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា ម្ចាស់ជំនួយ អ្នកឧបត្ថមគាំទ្រដល់សមាគម និងសមាជិកសមាជិកាប្រម៉ាណជា ៣០០ នាក់។
ការដាក់ឱ្យដំណើរការកម្មវិធីនេះ ធ្វើឡើងដើម្បីលើកកម្ពស់ការទទួលបានហិរញ្ញប្បទានពីស្ថាប័នហិរញ្ញវត្ថុ អ្នកវិនិយោគ និងការកសាងសមត្ថភាព តាមរយៈវគ្គបណ្តុះបណ្តាលសំខាន់ៗទាំង ៦ វគ្គ លើជំនាញ ការគ្រប់គ្រងសាច់ប្រាក់ ការធ្វើផែនការអាជីវកម្ម ទុនបង្វិល ការរៀបចំឯកសារ និងការត្រៀមជាស្រេចសម្រាប់សហគ្រិន និងម្ចាស់អាជីវកម្មក្នុងការទទួលបានហិរញ្ញប្បទានពីស្ថាប័នហិរញ្ញវត្ថុ និងអ្នកវិនិយោគ។ បន្ថែមលើនេះ សហគ្រិនមានឱកាសក្នុងការជួបជាមួយស្ថាប័នហិរញ្ញវត្ថុ និងអ្នកវិនិយោគដោយផ្ទាល់តាមរយៈការផ្គូផ្គងរវាងម្ចាស់អាជីវកម្ម និងស្ថាប័នហិរញ្ញវត្ថុក្នុងព្រឹត្តិការណ៍ រាត្រីជំនួបជាមួយស្ថាប័នហិរញ្ញវត្ថុ និងការផ្គូផ្គងរវាងម្ចាស់អាជីវកម្មជាមួយអ្នកវិនិយោគដោយផ្ទាល់ក្នុងព្រឹត្តិការណ៍ រាត្រីជំនួបជាមួយអ្នកវិនិយោគហគ្រិន។ ជាងនេះផងដែរ ម្ចាស់អាជីវកម្មដែលចូលរួមក្នុងកម្មវិធីនេះ នឹងមានឱកាសទទួលបានជំនួយបច្ចេកទេស ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងអភិវឌ្ឍន៍ប្រព័ន្ធហិរញ្ញវត្ថុផងដែរ។
គាំទ្រដោយ៖
• ភ្នាក់ងារអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា
• គម្រោង Feed the Future Cambodia Harvest III
ម្ចាស់ឧបត្ថម្ភព្រឹត្តិការណ៍៖
• ផេនដា ខមមើសល ប៊ែង ម.ក (Panda Bank)
• ក្រុមហ៊ុន ជេ ធី អាយ (JTI)
• ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា (SME Bank)
ម្ចាស់ឧបត្ថម្ភកម្មវិធី៖
• ធនាគារវឌ្ឍនៈអាស៊ីចំកាត់ (អេប៊ីអេ)
• ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម
• ធនាគារ កាណាឌីយ៉ា