កម្មវិធីប្រកួតពានរង្វាន់ សហគ្រិនខ្មែរ សហគ្រាសធុនតូច និងមធ្យម ត្រូវបានរៀបចំដោយ សហគ្រិនខ្មែរ ក្នុងគោលបំណង ដើម្បីលើកកម្ពស់ វប្បធម៌សហគ្រិនភាព និងធ្វើឱ្យបណ្តាញទំនាក់ទំនងក្នុងចំណោមតួអង្គសកម្មទាំងអស់នៅក្នុងប្រព័ន្ធអេកូឡូស៊ីប្រសើរឡើង និងជាពិសេសផ្ដល់ការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមទូទាំងប្រទេសកម្ពុជា ដែលមកពីគ្រប់វិស័យ។
លក្ខខណ្ឌនៃការចូលរួម៖
មានសញ្ជាតិខ្មែរ
ជាស្ថាបនិក /សហស្ថាបនិក ឬប្រធានគ្រប់គ្រង (លិខិតបញ្ជាក់ផ្ទេរសិទ្ធចូលរួមប្រកួតក្នុងករណីអ្នកចូលរួមមិនមែនជាស្ថាបនិក /សហស្ថាបនិក)
ជាអាជីវកម្មបង្កើតក្នុងស្រុក
អាយុកាលនៃអាជីវកម្មចាប់ពី៣ឆ្នាំឡើងទៅ
មានពេលវេលាគ្រប់គ្រាន់ក្នុងការចូលរួមវគ្គត្រៀមខ្លួនក្នុងការប្រកួត
មានការតាំងចិត្តខ្ពស់ និងមានសុក្រិតភាព
អត្ថប្រយោជន៍នៃការចូលរួម៖
ឱកាសក្នុងការចូលរួមវគ្គត្រៀមខ្លួនប្រកួតដើម្បីពង្រឹងអាជីវកម្ម
ឱកាសបង្កើនដៃគូសហការអាជីវកម្ម
ក្លាយជាសមាជិកនៃបណ្ដាញសហគ្រិនខ្មែរ
ឈ្នះប្រាក់រង្វាន់សរុបប្រមាណ ១១០លានរៀល ទៅតាមជ័យលាភី
កាលបរិច្ឆេទសំខាន់ៗ
ថ្ងៃទី២៦-២៧ ខែសីហា ឆ្នាំ២០២៤ វគ្គត្រៀមខ្លួនក្នុងការប្រកួតជម្រុះ
ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ វគ្គប្រកួតជម្រុះ
ថ្ងៃទី២៨-២៩ ខែកញ្ញា ឆ្នាំ២០២៤ វគ្គត្រៀមខ្លួនក្នុងការប្រកួតផ្តាច់ព្រ័ត្រ
ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ វគ្គប្រកួតផ្ដាច់ព្រ័ត្រ
***ចំណាំ
បេក្ខជនដែលបានបំពេញឯកសារគ្រប់គ្រាន់នឹងមានអាទិភាពក្នុងវគ្គវាយតម្លៃ
បេក្ខជនត្រូវបំពេញរាល់ចំណុចទាំងអស់ដែលមានសញ្ញាផ្កាយពណ៌ក្រហម បើពុំដូច្នោះទេបេក្ខជនមិនអាចផ្ញើពាក្យមកកម្មវិធីបានឡើយ
រាល់ព័ត៌មានផ្ទាល់ខ្លួនរបស់បេក្ខជន (លើកលែងមានការព្រមព្រៀង) នឹងមិនត្រូវបានផ្សព្វផ្សាយក្នុងគោលបំណងណាមួយឡើយ
បេក្ខជនដែលចុះឈ្មោះ ត្រូវតែជាបុគ្គលឡើងទទួលពានរង្វាន់តំណាងស្ថាប័នក្នុងលក្ខខណ្ឌទទួលជ័យលាភី មានពេលវេលាចូលរួមវគ្គត្រៀមខ្លួនប្រកួត និងចូលរួមឡើងធ្វើបទបង្ហាញអាជីវកម្ម
បេក្ខជនដែលមិនមែនជាម្ចាស់អាជីវកម្ម ប៉ុន្តែឈរឈ្មោះប្រកួតតំណាងអាជីវកម្មតម្រូវឲ្យភ្ជាប់ជាមួយលិខិតបញ្ជាក់ផ្ទេរសិទ្ធិតំណាងក្នុងការ ប្រកួតពីម្ចាស់អាជីវកម្ម
បេក្ខជនត្រូវយល់ព្រមចែករំលែកឯកសារបទបង្ហាញមកក្រុមការងារ ដើម្បីធ្វើការរៀបចំដំណើរការប្រកួត
យល់ព្រមក្នុងការដែលក្រុមការងារថតរូប ថតវីដេអូ ផ្តល់កិច្ចសម្ភាស ក្នុងគោលបំណងផ្សព្វផ្សាយនានា ក៏ដូចជារក្សាទុក បោះពុម្ព ចែករំលែកអំពីកម្មវិធីនាពេលអនាគត
អនុញ្ញាតិឲ្យអ្នករៀបចំកម្មវិធីផ្ដល់រូបភាព ឈ្មោះនិងស្ថាប័នរបស់អ្នកទៅកាន់តតិយជនដូចជា ភ្នាក់ងាររចនាក្រាហ្វិក និងដៃគូក្នុងស្រុក រួមបញ្ជូលទាំងម្ចាស់ជំនួយផ្សេងៗក្នុងគោលបំណងផលិតចែករំលែកអំពីកម្មវិធីគាំទ្រ
អំឡុងពេលប្រកួត ឬក្រោយបញ្ជប់ការប្រកួតក្នុងរយៈពេល៦ខែ ប្រសិនបើអ្នករៀបចំកម្មវិធី បានរកឃើញថា បេក្ខជនបានផ្តល់នូវព័ត៌មានមិនពិត ឬល្មើសប្រការណាមួយដែលបានកំណត់ អ្នករៀបចំកម្មវិធីមានសិទ្ធដើម្បីដកបេក្ខជនចេញពីការប្រកួត ហើយត្រូវបង្វិលមកវិញនូវប្រាក់រង្វាន់ដែលបានឈ្នះ ឬផ្ដល់ជូនដោយកម្មវិធី
ក្រុមការងារលើកទឹកចិត្តដល់បេក្ខជនដែលផ្តល់ឯកសារបន្ថែមគ្រប់គ្រាន់ ក្នុងការដាក់ពាក្យប្រកួត
ក្រុមការងាររក្សាសិទ្ធិកែប្រែ ដោយមិនចាំបាច់ជម្រាបទុកជាមុន។
នៅចំាអីទៀត បេក្ខជនដែលមានចំណាប់អារម្មណ៍អាចដាក់ពាក្យតាមតំណភ្ជាប់នេះ https://forms.gle/UQBWiPfiC5wySPmW8
ចំពោះព័ត៌មានបន្ថែម~ 095573167 ឬចូលទៅកាន់តេឡេក្រាម https://t.me/KESMEsAward
—————————————–
Join us on Telegram Channel: https://t.me/+w84MlB8KVKVjMDBlសហគ្រិនខ្មែរមានចក្ខុវិស័យក្លាយជាថ្នាលជាតិសម្រាប់ការលើកកម្ពស់គ្រប់សកម្មភាពរបស់វិស័យ សហគ្រិនភាព។
#KeSMEsAwards2024 #khmerenterprise #KE #SMEs