កម្មការទី៤ បានដឹកនាំកិច្ចប្រជុំក្នុងគណៈកម្មការទី៤ “គណៈកម្មការ អភិវឌ្ឍសំណង់ អចលនទ្រព្យ តំបន់ឬបណ្តុំឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិសេស”

December 9, 2022
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ លោក រ៉េន ស៊ីណា សមាជិកក្រុមប្រឹក្សាភិបាលសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងលោក គឹម សុខអេង ប្រធានគណៈកម្មការទី៤ បានដឹកនាំកិច្ចប្រជុំក្នុងគណៈកម្មការទី៤ “គណៈកម្មការ អភិវឌ្ឍសំណង់ អចលនទ្រព្យ តំបន់ឬបណ្តុំឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិសេស”របស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា ដែលមានវត្តមានចូលរួមពីសំណាក់ លោក ស គីណាល់ អនុប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា ព្រមទាំងសមាជិកគណៈកម្មការទី៤។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង៖
១. ធ្វើបច្ចប្បន្នភាពពីសកម្មភាពរបស់គណកម្មការទី៤នៅពេលកន្លងមក
២. ផ្តោតលើការដាក់គោលដៅ និងផែនការរបស់គណកម្មការទី៤ សម្រាប់ឆ្នាំ២០២៣ ខាងមុខ
៣. បង្កើនទំនាក់ទនងរវាងថ្នាក់ដឹកនាំ និងសមាជិករបស់គណៈកម្មការទី៤ “គណៈកម្មការ អភិវឌ្ឍសំណង់ អចលនទ្រព្យ តំបន់ឬបណ្តុំឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិសេស”
កិច្ចប្រជុំត្រូវបានប្រព្រឹត្តទៅយ៉ាងរលូន និងជោគជ័យ ក្រោមការចូលរួមយ៉ាងសកម្មពីប្រធានគណកម្មការ និងសមាជិកសមាជិកានៅក្នុងគណកម្មការទី៤។
————————————-
For more information:
Contact: (+855) 16 999 762/ 70 263 864
Email: secretariat@yeacambodia.org