(ភាសាខ្មែរ) ភ្នំពេញ៖ នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣_គណៈកម្មការទី១១ “ទំនាក់ទំនងសមាជិក អភិវឌ្ឍ និងបណ្តុះបណ្តាល” របស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា ដែលដឹកនាំដោយ លោក កេង ទិត្យភិរម្យ ជាសមាជិកក្រុមប្រឹក្សាភិបាល បានដឹកនាំសមាជិកក្នុងគណៈកម្មការទី១១ ព្រមទាំងក្រុមលេខាធិការដ្ឋានរបស់សមាគម បានចុះជួបសំណេះសំណាលជាមួយសមាជិកស្ថិតនៅក្នុងក្រុមហ៊ុន អិមជី ផេស៊ីហ្វិក ឯ.ក ដែលមាន លោក តាំ សុជាតិ ជានាយក គ្រប់គ្រងនៃក្រុមហ៊ុន។
ក្នុងជំនួបនេះ ធ្វើឡើងដើម្បីបង្កើនទំនាក់ទំនង និងភាពស្និតស្នាលបន្ថែមរវាងសមាគម និងសមាជិក ក៏ដូចជាជជែកអំពីព័ត៌មានផ្សេងៗនៅក្នុងក្រុមហ៊ុន និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា។ បន្ថែមពីនេះ ក៏មានការផ្ដល់ជូនវិញ្ញាបនបត្របញ្ជាក់ពីសមាជិកភាព ជូនដល់ក្រុមហ៊ុនជាសមាជិកផងដែរ។ កម្មវិធីនេះ បានបញ្ចប់ប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធស្នាលជាទីបំផុត។