(ភាសាខ្មែរ) ទិវាសហគ្រាសធុនមីក្រូ តូច និងមធ្យម សកល ២០២៣
អបអរសាទរ “ទិវាសហគ្រាសធុនមីក្រូ តូច និងមធ្យម សកល ២០២៣” និងការតាំងបង្ហាញស្តង់ពិព័រណ៍ផលិតផលជាង ១០០ស្តង់ នៅផ្សារទំនើបអូឡាំព្យា ជាន់ផ្ទាល់ដី ចាប់ពីថ្ងៃ២៧ ដល់ ២៨ ខែមិថុនា ឆ្នាំ២០២៣។ ប្រធានបទ “ភាពធន់ និងការកសាងសហគ្រាសធុនមីក្រូ តូច និងមធ្យមឡើងវិញ សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព”។ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ថ្ងៃទី២៧ ខែមិថុនា មហាសន្និបាតអង្គការសហប្រជាជាតិបានកំណត់យកជាទិវាសហគ្រាសធុនមីក្រូ តូច និងមធ្យម ដើម្បីលើកកម្ពស់ការយល់ដឹងអំពីការចូលរួមចំណែកជំរុញអាជីវកម្មខ្នាតតូច និងមធ្យមឲ្យមានកំណើនសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។ វិស័យសហគ្រាសធុនតូច និងមធ្យម ដើរតួនាទីយ៉ាងសំខាន់ក្នុងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ការរួមបញ្ចូល និងកំណើនសេដ្ឋកិច្ចធន់ វិបុលភាព និងការងារសមរម្យសម្រាប់ទាំងអស់គ្នា។
ក្នុងនាមជាស្ថាប័នជាតិសម្របសម្រួលលើវិស័យសហគ្រាសធុនតូន និងមធ្យម ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ (GIZ) សមាគម សហគ្រិនវ័យក្មេងកម្ពុជា (YEAC) និងសមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA) ព្រមទាំងដៃគូសហការមួយចំនួន នឹងរៀបចំកម្មវិធីអបអរសាទរទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៣ ដើម្បីផ្តល់នូវវេទិការជជែកពិភាក្សាលើបញ្ហាប្រឈមជុំវិញដែលកើតមានក្រោយការរាតត្បាតនៃជំងឺកូវីដ១៩ និងជាធាតុចូលសំខាន់ៗដើម្បីជំរុញសេដ្ឋកិច្ច និងអាជីវកម្មក្នុងស្ថានភាពធម្មតា និងបែបប្រព័ន្ធថ្មី។ លើសពីនេះ សហគ្រាសធុនតូច និងមធ្យម ក្នុងស្រុកនឹងមានឱកាសផ្គូផ្គង និងបង្ហាញផលិតផល សេវាកម្ម និងអាចតភ្ជាប់បណ្តាញដើម្បីពង្រីកអាជីវកម្មរបស់ពួកគេ ដើម្បីទទួលបានទីផ្សារថ្មី។
គោលបំណង
សម្របសម្រួលការផ្លាស់ប្តូរបទពិសោធន៍ និងមេរៀនស្តីពីការពង្រឹងការយល់ដឹង និងសមត្ថភាពរបស់អ្នកបង្កើតគោលនយោបាយ និងសហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងការសម្រេចបាននូវការស្តារឡើងវិញដោយត្រឹមត្រូវ និងចីររភាព ដែលរួមចំណែកដល់ការសម្រេចអោយបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ។
ពិនិត្យមើលចន្លោះប្រហោង (អ្វីដែលបានដំណើរការ) និង តំណភ្ជាប់ដែលបាត់ (អ្វីដែលមិនដំណើរការ) និងពិភាក្សាអំពីឱកាសសម្រាប់ការពង្រឹងភាពធន់សហគ្រាសធុនមីក្រូ តូច និងមធ្យម និងចួលរួមចំណែក ក្នុងការពន្លឿនការសម្រេចបាននូវរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និង អាទិភាពនៃការអភិវឌ្ឍន៍ជាតិនៅកម្ពុជា ឧ៖ IDP ។
ចូលរួមជជែកពិភាក្សាថ្នាក់ជាតិ និងថ្នាក់តំបន់ ស្តីពីសហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងការស្តារឡើងវិញក្រោយជំងឺរាតត្បាត រួមទាំងតាមរយៈនិរន្តរភាពបរិស្ថាន និងការផ្តល់សិទ្ធិអំណាចដល់យុវជន ស្ត្រី ជនចំណាកស្រុក និងជនភៀសខ្លួន។
បង្កើតកន្លែងសម្រាប់ធ្វើសកម្មភាព ផ្តល់នូវអនុសាសន៍ និងឧបករណ៍ជាក់ស្តែងដែលនាំទៅរកគោលនយោបាយ និងវិធានការគោលដៅបន្ថែមទៀត រួមទាំងកញ្ចប់ជំរុញគាំទ្រទឹកចិត្ត ប្រព័ន្ធអេកូឡូស៊ី និងឱកាសសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម ជាពិសេសសហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលគ្រប់គ្រងដោយស្រ្តី និងយុវជន ព្រមទាំងសហគ្រាសធុនមីក្រុ តូច និងមធ្យម ដែលមាននិរន្តរភាព។
ពិភាក្សាជាយុទ្ធសាស្ត្រ និងឯកភាពលើសកម្មភាពកិច្ចសហប្រតិបត្តិការបច្ចេកទេសគោលដៅ និងគាំទ្រដែលចាំបាច់ត្រូវអនុវត្តរួមគ្នាជាមួយរដ្ឋាភិបាល ភាគីពាក់ព័ន្ធឯកជន និងដៃគូអភិវឌ្ឍន៍ ដើម្បីកែលម្អបរិយាកាសអំណោយផល។
កម្មវិធីនេះនឹងមានការជជែកពិភាក្សាតុមូលលើប្រធានបទសំខាន់ៗ ដោយមានការចូលរួមពីវាគ្មិនជំនាញៗ ដែលផ្តោតជារួម លើភាពធន់ និងការកសាងសហគ្រាសធុនមីក្រូ តូច និងមធ្យមឡើងវិញ សម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព។
សូមធ្វើការស្កែន QR Code នៅលើប័ណ្ណផ្សព្វផ្សាយដើម្បីចុះឈ្មោះចូលរួម ឬតាមរយៈតំណរភ្ជាប់នេះhttps://bit.ly/3Phe0WD
អំពីកម្មវិធី៖
២៧ ដល់ ២៨ ខែមិថុនា ឆ្នាំ២០២៣
ផ្សារទំនើបអូឡាំព្យា ជាន់ផ្ទាល់ដី រាជធានីភ្នំពេញ
ចូលរួមដោយសេរី
nfo@bizinfo.com.kh
#MSMEsDay2023 #Cambodia #AseanAccess #KhmerSME #MISTI #YEAC