ភ្នំពេញ៖ នៅថ្ងៃព្រហស្បន៍ ទី១៩ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង២រសៀល ដល់ម៉ោង៥ល្ងាច សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានរៀបចំកិច្ចពិភាក្សាពិសេសទី១ នៃកម្មវិធីកិច្ចពិភាក្សាស្តីអំពី “មគ្គុទេសក៍ស្តារអាជីវកម្មក្នុងបរិបទកូវីដ-១៩” ក្រោមប្រធានបទ “កូវីដ១៩ និងផលប៉ះពាល់ភូមិសាស្រ្តនយោបាយ ការអភិវឌ្ឍសេដ្ឋកិច្ច លើសហគ្រាសធុន មីក្រូ តូច និងមធ្យមនៅកម្ពុជា” ដោយមានវត្តមានចូលរួមពីសមាជិកសមាគមថ្នាក់ជាតិ និងគ្រប់សាខាតាមបណ្តាខេត្តទាំងអស់ ក៏ដូចជាសាធារណៈជនតាមប្រព័ន្ធហ្សូមចំនួន១១០នាក់ និងតាមការផ្សាយផ្ទាល់តាមហ្វេសប៊ុកចំនួន ៨៤០ទស្សនា។ កម្មវិធីនេះ ទទួលបានការផ្តល់កិត្តិយសពី
សំណាក់គណធីបតី និងវាគ្មិនកិត្តិយសពីស្ថាប័នពាក់ព័ន្ធ ដូចខាងក្រោម៖
• ឯកឧត្តមបណ្ឌិត សុក ស៊ីផាន់ណា នាយកក្រុមហ៊ុន Sok Siphana & Associates និងជាប្រធាននៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី។
• ឧកញ៉ា សុខ ពិសិដ្ឋ ប្រធានក្រុមប្រឹក្សាយោបល់សមាគមសហគ្រិនវ័យក្មេងកម្ពុជា និងអគ្គនាយកក្រុមហ៊ុន G Gear Group Cambodia។
• លោក ស៊ាង សុបញ្ញា ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងអគ្គនាយកវិទ្យាស្ថានអន្តរជាតិកម្ពុជា អាស៊ាន។
• ឧកញ៉ា ប៉ិច បូឡែន អនុប្រធានប្រតិបត្តិសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងអគ្គនាយកក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិនគ្រុប Co., Ltd។
• ឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍ ប្រធានមជ្ឈមណ្ឌលសិក្សាចិន នៃរាជបណ្ឌិតសភាកម្ពុជា។
• លោកបណ្ឌិត ឆេង គីមឡុង អនុប្រធាននៃវិទ្យាស្ថានចក្ខុវ័ស័យអាស៊ី។
• លោកបណ្ឌិត ជឺនបូរាណ ច័ន្ទបូរី ទីប្រឹក្សាយុទ្ធសាស្ត្ររបស់វិទ្យាស្ថានចក្ខុវិស័យអាស៊ី។
• លោក ស៊ឹម ច័ន្ធគីរីរត្ន អនុប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន បញ្ជី។
សូមកុំភ្លេចចូលរួមតាមដានបន្តទៀត កម្មវិធី “មគ្គុទេសក៍ស្តារអាជីវកម្មក្នុងបរិបទកូវីដ-១៩” ដែលនឹងប្រព្រឹត្តទៅ ចាប់ពីខែសីហានេះ រហូតដល់ខែធ្នូ ឆ្នាំ២០២១ ពិសេសការបោះពុម្ពជាសៀវភៅ និងផ្សាយជាសេរ៊ីនៃសម្លេងបន្តបន្ទាប់។ ប្រធានបទទាំង១១ មានជាអាទិ៍ដូចខាងក្រោម៖
•កិច្ចពិភាក្សាទី១៖ កូវីដ-១៩ និង ផលប៉ះពាល់ទៅលើភូមិសាស្ត្រនយោបាយ ការអភិវឌ្ឍសេដ្ឋកិច្ច និងលើសហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា។
• កិច្ចពិភាក្សាទី២៖ យុទ្ធសាស្ត្រវិនិយោគសម្រាប់សហគ្រិន
• កិច្ចពិភាក្សាទី៣៖ មគ្គុទេសក៍ស្តារអាជីវកម្មសម្រាប់វិស័យអប់រំឯកជន និងបណ្តុះបណ្តាលវិជ្ជាជីវៈ
• កិច្ចពិភាក្សាទី៤៖ ទស្សនៈពីគ្រឹះស្ថានហិរញ្ញវត្ថុ
• កិច្ចពិភាក្សាទី៥៖ មគ្គុទេសក៍ស្តារអាជីវកម្មសម្រាប់វិស័យកសិកម្ម និងកសិពាណិជ្ជកម្ម
• កិច្ចពិភាក្សាទី៦៖ មគ្គុទេសក៍ស្តារអាជីវកម្មសម្រាប់វិស័យពាណិជ្ជកម្ម និងអាជីវកម្មលក់រាយ
• កិច្ចពិភាក្សាទី៧៖ មគ្គុទេសក៍ស្តារអាជីវកម្មសម្រាប់វិស័យឡូជីស្ទីក និងដឹកជញ្ជូន
• កិច្ចពិភាក្សាទី៨៖ មគ្គុទេសក៍ស្តារអាជីវកម្មសម្រាប់វិស័យផលិតកម្ម
• កិច្ចពិភាក្សាទី៩៖ មគ្គុទេសក៍ស្តារអាជីវកម្មសម្រាប់វិស័យពាណិជ្ជកម្មអេឡិកត្រូនិក ពាណិជ្ជកម្មអនឡាន និងពាណិជ្ជកម្មបែបឌីជីថល
• កិច្ចពិភាក្សាទី១០៖ មគ្គុទេសក៍ស្តារអាជីវកម្មសម្រាប់វិស័យបដិសណ្ឋារកិច្ច
• កិច្ចពិភាក្សាទី១១៖ មគ្គុទេសក៍ស្តារអាជីវកម្មសម្រាប់វិស័យអចលនទ្រព្យ និងសំណង់
កិច្ចពិភាក្សាទាំង១១នេះនឹង ផ្សាយផ្ទាល់ពីទំព័រហ្វេសប៊ុករបស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា