កម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត

July 29, 2022
កម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តប្រព្រឹត្តទៅចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃស្អែក❤️ 29-30/07/2022
ភ្នំពេញ៖ នាព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ – សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) សហការជាមួយផ្សារទំនើបអូឡាំព្យា Olympia Medical Hub និង Intercare បាននឹងកំពុងរៀបចំកម្មវិធីបរិច្ចាគឈាម *បរិច្ចាគឈាមដើម្បីសង្គ្រោះជីវិត❤️* ដោយស្ម័គ្រចិត្តនៅផ្សារទំនើបអូឡាំព្យា ជាន់ទីផ្ទាល់ដី (The Olympia Mall, Ground Floor) ដែលមានវត្តមានដ៏ខ្ពង់ខ្ពស់អញ្ជើញចូលរួមពី លោក ស៊ាង សុបញ្ញា ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងជាប្រធានក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ានកម្ពុជា ព្រមទាំងសមាជិកសមាជិកាសមាគមសហគ្រិនវ័យក្មេងកម្ពុជា។
ជាកិច្ចចាប់ផ្តើមរបស់កម្មវិធី, លោកស៊ាង សុបញ្ញាបានមានប្រសាសន៍ថា “នេះជាលើកទី៤ហើយដែលខ្ញុំបានចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត” និងក្នុងនាមជាប្រធានសមាគម ខ្ញុំសូមជម្រុញអោយសមាជិក-សមាជិកា បងប្អូនទាំងអស់ចូលរួមបរិច្ចាគឈាម និងថ្លែងអំណរគុណចំពោះការចូលរួមរបស់សមាជិក-សមាជិកា និងបងប្អូនទាំងអស់។