សិក្ខាសាលាពិគ្រោះយោបល់ ពិភាក្សា អំពីដំណោះស្រាយវិបត្តិហិរញ្ញវត្ថុ សម្រាប់សហគ្រិនស្ត្រី។

May 18, 2022
ភ្នំពេញ នាព្រឹក ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ – សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) បានរៀបចំ សិក្ខាសាលាពិគ្រោះយោបល់ ពិភាក្សា អំពីដំណោះស្រាយវិបត្តិហិរញ្ញវត្ថុ សម្រាប់សហគ្រិនស្ត្រី។ តាមរយះកិច្ចពិភាក្សា សហគ្រិនស្ត្រីបានចែករំលែកបទពិសោធន៍ លើកឡើងពីបញ្ហាប្រឈម និងក្តីកង្វល់នានា អំពីការទទួលបានហិរញ្ញប្បទាន។ មិនត្រឹមតែប៉ុណ្ណោះ អ្នកចូលរួមក៏បានជជែកពិភាក្សាស្វែករកដំណោះស្រាយរួមគ្នា និងសំណូមពរទៅកាន់ដៃគូរពាក់ព័ន្ធនានា ក្នុងការគាំទ្រសហគ្រិនស្ត្រី ដើម្បីទទួលបានហិរញ្ញប្បទាន។
សិក្ខាសាលានេះមានការផ្តល់វត្តមានចូលរួមពី អ្នកស្រី ប៉េង ឡូឌី អនុប្រធានគម្រោងWE Act លោក ស៊ឹម តារា អគ្គលេខាធិការរងនៃសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងចូលរួមសម្របសម្រួលកិច្ចពិភាក្សាដោយ កញ្ញា សុគន្ធ សុជាតា អ្នកគ្រប់គ្រងកម្មវិធីជាន់ខ្ពស់ នៃShe Investment.
រៀបចំដោយ សមាគមសហគ្រិនវ័យក្មេងកម្ពុជា ក្រោមការគាំទ្រថវិកាពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់កិច្ចអភិវឌ្ឍអន្តរជាតិ (USAID) តាមរយៈគម្រោងសហគ្រិននារីសកម្មកម្ពុជា (WE ACT) នៃអង្គការផេកកម្ពុជា។