សាលាភាសាបរទេសខេម-អាស៊ាន អបអរទិវាសហគ្រិនភាពកម្ពុជា ២០២៤​​

November 8, 2024

ភ្នំពេញ៖ នាថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ សាលាភាសាបរទេសខេម-អាស៊ាន សាខាទួលគោក បានសហការជាមួយសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងអង្គការបណ្តាញសហគ្រិនភាពសកល-កម្ពុជា (GEN Cambodia) រៀបចំ “ទិវាសហគ្រិនភាពកម្ពុជា ២០២៤​​” ដើម្បីចែករំលែកនូវចំណេះដឹង និងបទពិសោធល្អៗទៅកាន់សិស្ស-និស្សិតប្រមាណជាង១០០នាក់ និងសហគ្រិនវ័យក្មេងជាច្រើននាក់ទៀត លើប្រធានបទសំខាន់ៗ រួមមានការកសាងសមត្ថភាពដើម្បីឱកាសការងារ ការត្រៀមខ្លួនដើម្បីក្លាយជាសហគ្រិនសម្រាប់អាជីវកម្ម Start-Up និងការកសាងអាជីវកម្មក្នុងយុគសម័យឌីជីថល។

ទិវាសហគ្រិនភាពកម្ពុជា ២០២៤ ទទួលបានការចាប់អារម្មណ៍ពីបណ្ដាសហគ្រិនវ័យក្មេង​ និងយុវជនជំនាន់ក្រោយទូទាំងប្រទេស ហើយមានអ្នកចូលរួមអបអរសាទរជាច្រើនផងដែរ។ ទិវានេះតែងតែត្រូវបានប្រទេសជាច្រើនរៀបចំឡើងរៀងរាល់ចុងឆ្នាំដូចៗគ្នា ប្រមាណជាជាង ២០០ ប្រទេស ហើយមានអ្នកចូលរួមសរុបប្រហែល ១០ លាននាក់ ដើម្បីចូលរួមក៏ដូចជាផ្សារភ្ជាប់បណ្ដាញសហគ្រិន ជាមួយនឹងអ្នកដែលមានសក្ដានុពល អ្នកបណ្ដុះបណ្ដាល និងអ្នកវិនិយោគ។

សហការរៀបចំ៖
• អង្គការបណ្ដាញសហគ្រិនវ័យក្មេងកម្ពុជា
• ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
• ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

គាំទ្រដោយ៖
• សហគ្រិនខ្មែរ
• គម្រោង Feed the Future Cambodia Harvest III
• ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID)

Platinum Sponsor
• ក្រុមហ៊ុន JTI

អំពីសមាគម