សមាគមសហគ្រិនវ័យក្មេងកម្ពុជា ដឹកនាំដោយ ឧកញ៉ាប្រធាន ប៉ិច បូឡែន និងសមាជិកក្រុមប្រឹក្សាភិបាល បានចូលជួបសំណេះសំណាល និងសម្ដែងការគួរសម ក៏ដូចជាពិសាអាហារពេលល្ងាចរួមគ្នាជាមួយ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា

June 5, 2023
នៅល្ងាចថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ សមាគមសហគ្រិនវ័យក្មេងកម្ពុជា ដឹកនាំដោយ ឧកញ៉ាប្រធាន ប៉ិច បូឡែន និងសមាជិកក្រុមប្រឹក្សាភិបាល បានចូលជួបសំណេះសំណាល និងសម្ដែងការគួរសម ក៏ដូចជាពិសាអាហារពេលល្ងាចរួមគ្នាជាមួយ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ស្ថិតនៅ Crystal Jade BKK (Cambodia)។   
ក្នុងជំនួបពិភាក្សា និងពិសាអាហារពេលល្ងាចនេះផងដែរ អ្នកឧកញ៉ា គិត ម៉េង បានចូលរួមអបអរសាទរទៅកាន់ ឧកញ៉ា ប៉ិច បូឡែន ដែលត្រូវបានសមាជិកក្រុមប្រឹក្សាភិបាលបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ត ជ្រើសតាំងជាប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា អាណត្តិ ២០២៣ – ២០២៦។
ក្នុងឱកាសនោះផងដែរ សមាគមសហគ្រិនវ័យក្មេងកម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជា ក៏បានលើកឡើងអំពីការប្ដេជ្ញាកសាងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ក្នុងការជួយជំរុញ និងជ្រោមជ្រែងដល់វិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា ឱ្យកាន់តែរីកចម្រើនទៅមុខបន្ថែមទៀត។
————————————
សម្រាប់ព័ត៌មានបន្ថែម៖
តេឡេក្រាម: https://t.me/YEACambodia
ទំនាក់ទំនង: (+855) 16 999 762/ 70 263 864
អ៊ីម៉ែល: secretariat@yeacambodia.org
ហ្វេសប៊ុក: www.facebook.com/YEACambodia
គេហទំព័រ: www.yeacambodia.org
ទីតាំង: https://bit.ly/3AxdWJ7
Scan or click link open the app
https://yeacambodia.page.link/mZDR7wTf58G5ETsY9