កម្មវិធីនេះមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យម
ដែលកំណត់គោលដៅ ៥០ភាគរយជាសហគ្រិនស្ត្រី ដើម្បីទទួលបានហិរញ្ញប្បទាន ពីស្ថាប័នហិរញ្ញវត្ថុចូលរួម និងការកសាងសមត្ថភាព រួមមានការផ្តល់វគ្គបណ្តុះបណ្តាលអំពីការគ្រប់គ្រងសាច់ប្រាក់ ទុនបង្វិល ការអភិវឌ្ឍផែនការអាជីវកម្ម ពិសេសការស្វែងយល់អំពីរបាយការណ៍ហិរញ្ញវត្ថុរបស់សហគ្រាសមីក្រូ ធុនតូច និងមធ្យម។ បន្ថែមលើនេះ សហគ្រិនដែលចូលរួមក្នុងកម្មវិធីនេះ នឹងទទួលជំនួយក្នុងការដាក់កម្ចីទៅស្ថាប័នហិរញ្ញវត្ថុដែលចូលរួមក្នុងកម្មវិធី។