ខេត្តសៀមរាបៈ នារសៀល ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ – ថ្នាក់ដឹកនាំ និងសមាជិកទាំងអស់របស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) បានចូលរួមជាចំណែកមួយនៃទំនួលខុសត្រូវសង្គម តាមរយ:ការដាំដើមឈើចំនួន ៣០០ ដើមនៅលើទឹកដីភ្នំចង្ក្រានរយ។
ពិធីដាំដើមឈើនេះមិនត្រឹមតែឆ្លុះបញ្ចាំងអំពីការយល់ដឹងពីអត្ថប្រយោជន៍នៃបរិស្ថានប៉ុណ្ណោះទេ វាថែមទាំងបានឆ្លុះបញ្ចាំងអំពីការឲ្យតម្លៃ និងភាពមានទំនួលខុសត្រូវទៅលើបរិស្ថានថែមទៀតផង។
កម្មវិធីនេះ បានប្រព្រឹត្តឡើងដោយមានការអញ្ជើញចូលរួមពីលោក ស៊ាង សុបញ្ញា ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា និង ជាប្រធានក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ានកម្ពុជា ប្រធានសាខាទាំងអស់របស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា ក្រុមប្រឹក្សាភិបាល និង សមាជិកទាំងអស់របស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា។