ខេត្តព្រះសីហនុ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២៖ សមាគមសហគ្រិនវ័យក្មេងកម្ពុជា-សាខាខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំលើកទី១របស់ខ្លួន បន្ទាប់ពីសេចក្តី សម្រេចប្រកាសការទទួលស្គាល់សមាសភាពថ្នាក់ដឹកនាំ ប្រធាន អនុប្រធាន និងក្រុបប្រឹក្សាភិបាល។ ដឹកនាំកិច្ចប្រជុំដោយ លោក ហុង ប៊ុនទី ប្រធានសមាគម សហគ្រិន វ័យក្មេងកម្ពុជា-សាខាខេត្តព្រះសីហនុ លោក កេង ទិត្យភារម្យ សមាជិកក្រុមប្រឹក្សាភិបាល សមាគមសហគ្រិនវ័យក្មេងកម្ពុជាថ្នាក់ជាតិ និង លោក ប៊ុន សម្បត្តិ អគ្គលេខាធិការ សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានបង្ហាញអំពីចក្ខុវិស័យរបស់សមាគម និងទិសដៅក្នុងការបង្កើតសមាគមសហគ្រិនវ័យក្មេង កម្ពុជាសាខាខេត្តព្រះសីហនុ ជាពិសេសការប្តេជ្ញាចិត្តរបស់សមាសភាពថ្នាក់ដឹកនាំ (ប្រធាន អនុប្រធាន និងក្រុមប្រឹក្សាពិបាល)។