ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា មានកិត្តិយសសូមគោរពអញ្ជើញ ឯកឧត្តម អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ដែលជា សមាជិក សមាជិការបស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា ទូទាំងរាជធានី និងខេត្ត ចូលរួមកម្មវិធី «សន្និបាតពាក់កណ្ដាលឆ្នាំ និងការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាភិបាល អាណតិ្ត ២០២៤ – ២០២៦» និង «ពិធីលៀងសាយភោជន៍របស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត។
កាលបរិច្ឆេទ៖ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣
ពេលវេលា៖ ០១:០០ នាទីរសៀល ដល់ម៉ោង ០៩:០០ នាទីយប់
ទីតាំង៖ អាគារកោះពេជ្រ
សំលៀកបំពាក់បុរស៖ អាវធំ គ្មានក្រវ៉ាត់ក | នារី៖ សមរម្យ
តម្លៃ៖ ៥០ដុល្លារ/ម្នាក់ ឬ ៤៥០ដុល្លារ/តុ (សម្រាប់ ១០ នាក់)
*សំខាន់៖ យើងខ្ញុំសូមបញ្ជាក់ថា តម្លៃនៃតុនីមួយៗ នឹងផ្ដល់ជូនសម្រាប់តែម្ចាស់អាជីវកម្ម ដែលជាសមាជិក សមាជិការូបណាដែលធ្វើការអញ្ជើញថ្នាក់ដឹកនាំ ឬបុគ្គលិកជាន់ខ្ពស់នៅក្នុងក្រុមហ៊ុន ចូលរួមកម្មវិធីជាមួយគ្នាតែប៉ុណ្ណោះ។
សម្រាប់ សមាជិក សមាជិកា ដែលនឹងអញ្ជើញចូលរូម សូមមេត្តាចុះឈ្មោះតាមតំណរភ្ជាប់នេះ៖ https://bit.ly/3H3xpoK ឬស្កែន QR Code ដែលមានដាក់ជូននៅលើប័ណ្ណផ្សព្វផ្សាយ (Poster)។
សូមបញ្ជាក់ផងដែរថា កម្មវិធីដ៏វិសេសវិសាលនេះ ទទួលការអញ្ជើញចូលរួមពីសំណាក់ក្រុមហ៊ុនដែលជា សមាជិក សមាជិកា ព្រមទាំងដៃគូសហការរបស់សមាគមសហគ្រិនវ័យក្មេងកម្ពុជាតែប៉ុណ្ណោះ។ កម្មវិធីមិនបើកទទួលការអញ្ជើញចូលរួមជាសាធារណៈឡើយ ប៉ុន្តែយើងខ្ញុំក៏សូមស្វាគមន៍ និងអនុញ្ញាតចំពោះក្រុមហ៊ុនណាដែលមានបំណងចូលជាសមាជិករបស់សមាគមនាពេលខាងមុខ ឱ្យអញ្ជើញចូលរួមបាន ដោយគ្រាន់តែធ្វើការចុះឈ្មោះដូចទៅនឹងសមាជិក សមាជិការបស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា។
សម្រាប់ការចុះឈ្មោះ ឬព័ត៌មានបន្ថែម
សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ/តេឡេក្រាម៖ ០១៦ ៩៩៩ ៧៦២ / ០១៥ ៦៣៨ ៧៣៦។សូមអរគុណ!!!